The Khmer Daily Network Logo

National

15 June 2026 7:50 AM5 hours agoLim_Rothanaksambath

រដ្ឋមន្ត្រីក្រសួងការងារ៖ TVET ជាស្ពានចម្លងដែលផ្តល់ឱកាស “ការសិក្សាពេញមួយជីវិត” ដល់ប្រជាពលរដ្ឋទូទៅ

រដ្ឋមន្ត្រីក្រសួងការងារ៖ TVET ជាស្ពានចម្លងដែលផ្តល់ឱកាស “ការសិក្សាពេញមួយជីវិត” ដល់ប្រជាពលរដ្ឋទូទៅ
ភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៖ ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំណត់យកជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចាប់តាំងពីឆ្នាំ២០១៧ ដោយបានជ្រើសរើសយកថ្ងៃទី១៥ ខែមិថុនា ជាថ្ងៃប្រារព្ធរៀបចំកម្មវិធីជារៀងរាល់ឆ្នាំ ក្នុងបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ឱ្យយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ធីវេត) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបថការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងចូលរួមកាត់បន្ថយគម្លាតជំនាញនៅក្នុងទីផ្សារការងារ។
TVET ឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់យើងមានភាពធន់នឹងបម្រែបម្រួលនៃស្ថានភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច, ទីផ្សារការងារ, ការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស កាត់បន្ថយភាពគ្មានការងារធ្វើ ក៏ដូចជាជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ទៀតសោត ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ធីវេត) គឺជាស្ពានចម្លងដែលផ្តល់ឱកាស “ការសិក្សាពេញមួយជីវិត” ដល់ប្រជាពលរដ្ឋទូទៅ រួមទាំង យុវជន និងបងប្អូនកម្មករ និយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិតឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការប្រែប្រួលនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ឱ្យបងប្អូនក្មួយៗដែលចូលរៀន TVET បង្កើនការយកចិត្តទុកដាក់ ដើម្បីចាប់យកចំណេះដឹងពី TVET ដើម្បីបម្រើទៅដល់តម្រូវការរបស់ខ្លួន គ្រួសារ និងសង្គមជាតិ ហើយកុំគិតថា រៀន TVET ជាថ្នាក់ជំនាញ ដែលមិនសូវមានតម្លៃដូចរៀនបាក់ឌុប ឬរៀនបរិញ្ញាបត្រ ព្រោះការអភិវឌ្ឍប្រទេស មិនអាចរីកចម្រើនបានដោយសារតែមានតែអ្នកគ្រប់គ្រងតែមួយមុខនោះទេ តែត្រូវការការចូលរួមពីអ្នកមានជំនាញផងដែរ៕

រាយការណ៏ដោយ៖ The Khmer Daily Network
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ | ទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ