National
2 June 2026 8:41 AM• 1 day ago• Lim_Rothanaksambath
សារព័ត៌មាន Reuters ៖ “កម្ពុជាចាប់ផ្តើមនីតិវិធីគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិវាទដែនសមុទ្រជាមួយថៃ”

(ភ្នំពេញ)៖ ភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters បានចុះផ្សាយនៅថ្ងៃអង្គារនេះថា កម្ពុជាបានប្រកាសចាប់ផ្តើមនីតិវិធីផ្សះផ្សាជាកាតព្វកិច្ច នៅក្រោមច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយលើវិវាទព្រំដែនសមុទ្រដ៏រ៉ាំរ៉ៃជាមួយប្រទេសថៃ ដោយបានជម្រាបជូនទៅកាន់អង្គការសហប្រជាជាតិ និងទីក្រុងបាងកករួចរាល់ហើយ។
ប្រភពដដែល ចំណាត់ការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការសម្រេចចិត្តពីសំណាក់រដ្ឋាភិបាលថៃ កាលពីខែមុន ក្នុងការលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀងឆ្នាំ ២០០១ (MOU 2001)។ កិច្ចព្រមព្រៀងនេះគឺជាក្របខ័ណ្ឌការងារដ៏សំខាន់សម្រាប់កិច្ចចរចាលើតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ក្នុងឈូងសមុទ្រថៃ ដែលភាគីទាំងពីរមានជម្លោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា៖ "យើងបានចាត់វិធានការនេះ ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ"។
ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីថៃ លោក អានុទិន ឆានវីរកូល (Anutin Charnvirakul) ដែលធ្លាប់បានយកការលុបចោលកិច្ចព្រមព្រៀងឆ្នាំ ២០០១ ធ្វើជាយុទ្ធនាការបោះឆ្នោតកាលពីខែកុម្ភៈ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា "លោកមិនទាន់បានដឹងពីការចាប់ផ្តើមនីតិវិធីផ្សះផ្សារបស់កម្ពុជានៅឡើយទេ ហើយខាងភាគីថៃក៏មិនទាន់កំណត់ពេលវេលាថានឹងត្រូវបន្តនីតិវិធីនេះយ៉ាងណាដែរ"។
វិវាទដែនសមុទ្រនេះគ្របដណ្តប់លើផ្ទៃសមុទ្រប្រមាណ ២៦,០០០ គីឡូម៉ែត្រការ៉េ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានផ្ទុកឧស្ម័នធម្មជាតិជិត ១២ ទ្រីលានហ្វីតគីប និងប្រេងយ៉ាងសន្ធឹកសន្ធាប់ ដែលមានតម្លៃសរុបប្រមាណ ៣០០ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានប្រាប់ Reuters ថា "វិបត្តិថាមពលដែលបណ្តាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា (អ៊ីរ៉ង់) បានក្លាយជាកម្លាំងរុញច្រានឱ្យមានភាពបន្ទាន់ក្នុងការដោះស្រាយវិវាទនេះ ដើម្បីទាញយកធនធានថាមពលក្រោមបាតសមុទ្រមកប្រើប្រាស់"។
នៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នីតិវិធីផ្សះផ្សាជាកាតព្វកិច្ចនឹងត្រូវធ្វើឡើងដោយគណៈកម្មការអ្នកជំនាញឯករាជ្យ ដើម្បីផ្តល់អនុសាសន៍ ទោះបីជាការសម្រេចចិត្តនោះមិនមានកាតព្វកិច្ចផ្លូវច្បាប់បង្ខំឱ្យអនុវត្តតាមក៏ដោយ។
រាជរដ្ឋាភិបាលកម្ពុជាបានតែងតាំង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ជាភ្នាក់ងារតំណាងក្នុងរឿងក្តីនេះ រួមជាមួយអ្នកការទូតដាណឺម៉ាក លោក Peter Taksøe-Jensen និងអ្នកសិក្សាជនជាតិបារាំង លោក Jean-Marc Thouvenin ជាអ្នកផ្សះផ្សា។
តាមនីតិវិធី ភាគីថៃមានរយៈពេល ២១ ថ្ងៃ ដើម្បីតែងតាំងអ្នកផ្សះផ្សាផ្ទាល់ខ្លួនចំនួនពីររូប ដើម្បីបំពេញសមាសភាពគណៈកម្មការផ្សះផ្សា ដែលនឹងត្រូវត្រួតពិនិត្យដោយផ្ទាល់ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ។
គួររំលឹកផងដែរថា កន្លងមកភាគីថៃតែងតែបដិសេធកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការនាំយកវិវាទនានាទៅដោះស្រាយតាមយន្តការអន្តរជាតិ ដោយភាគីថៃទទូចចង់ឱ្យមានការចរចាទ្វេភាគីវិញ។ ទោះជាយ៉ាងណា ស្ថានភាពនៅតាមព្រំដែនគោកប្រវែង ៨១៧ គីឡូម៉ែត្រ នៅតែរក្សាបាននូវភាពស្ងប់ស្ងាត់ក្រោមតែកិច្ចព្រមព្រៀងឈប់បាញ់ ចាប់តាំងពីការប៉ះទង្គិចគ្នា កាលពីឆ្នាំមុន ដែលកាលនោះមានការជ្រៀតជ្រែកសម្របសម្រួលពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ៕
The Khmer Daily (ស្រង់ចេញពី៖ Reuters)