The Khmer Daily Network Logo
National
30 May 2026 12:10 PM6 hours agoLim_Rothanaksambath

កម្ពុជា នឹងធ្វើម្ចាស់ផ្ទះមហោស្រពសិល្បៈសម្ដែង Golden (r)Age លើកដំបូង ត្រៀមបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមិនអាចបំភ្លេចបាន

កម្ពុជា នឹងធ្វើម្ចាស់ផ្ទះមហោស្រពសិល្បៈសម្ដែង Golden (r)Age លើកដំបូង ត្រៀមបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមិនអាចបំភ្លេចបាន

1780143019 6a1ad3ababcf9 0

កម្ពុជា កំពុងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំមហោស្រពសិល្បៈសម្ដែង Golden (r)Age ជាលើកដំបូងបង្អស់ ដែលមហោស្រពសិល្បៈដ៏ធំសម្បើមនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅតាមទីតាំងសិល្បៈ និងវប្បធម៌ជាច្រើនក្នុងរាជធានីភ្នំពេញ រួមមាន៖ The Last Stage Aquation Theatre, The Last Stage (Riverside), The Last Stage (Factory Phnom Penh), វិទ្យាស្ថានបារាំងនៅកម្ពុជា (Institut Français du Cambodge), Chenla Theatre, Friends Futures Factory (F3) និងសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (Sosoro Museum)។


ក្នុងរយៈពេល ១១ថ្ងៃនៃមហោស្រពសិល្បៈសម្ដែង Golden (r)Age ទស្សនិកជននឹងមានឱកាសទស្សនាការសម្ដែងចំនួន ១៣ ផ្ទាំង នៅទីតាំងសិល្បៈចំនួន ៧ ដោយប្រមូលផ្ដុំសិល្បករ អ្នកដឹកនាំ អ្នកនិពន្ធ អ្នកបង្កើតក្បាច់រាំ និងអ្នកសម្ដែងមកពីកម្ពុជា និងជុំវិញពិភពលោក។


បន្ទាប់ពីការចាប់ផ្ដើមដ៏គួរឱ្យចាប់អារម្មណ៍នៃ “ឆ្នាំសូន្យ” កាលពីឆ្នាំមុន មហោស្រពសិល្បៈសម្ដែង Golden (r)Age នឹងវិលត្រឡប់មកវិញជាផ្លូវការនៅឆ្នាំ២០២៦នេះ ជាមួយការរំពឹងទុកយ៉ាងខ្លាំងថា នឹងក្លាយជាការប្រារព្ធសិល្បៈសម្ដែងដ៏អស្ចារ្យ ធំជាងមុន រស់រវើកជាងមុន និងមិនអាចបំភ្លេចបាន។


មហោស្រពឆ្នាំនេះ នឹងបង្ហាញនូវផ្ទាំងទស្សនីយភាព ១៣ ជាកម្មវិធីសិល្បៈដ៏រស់រវើក និងសម្បូរបែប រួមមាន ល្ខោន របាំ សៀក ការនិទានរឿងតាមរយៈរូបភាព និងស្នាដៃសិល្បៈចម្រុះទម្រង់ ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតរបស់សិល្បករកម្ពុជា និងកិច្ចសហការសិល្បៈអន្តរជាតិ។


ផ្ទាំងទស្សនីយភាពទាំង ១៣ ដែលនឹងត្រូវបង្ហាញក្នុងមហោស្រពរួមមាន៖
• ជ័យវរ្ម័នទី៧ គ្រងរាជ្យ (The Coronation of King JAYAVARMAN 7) ដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ
• សុបិនខ្មែរ (The Cambodian Dream) ដឹកនាំដោយ ឃុន នីយ៉ាលី ទទួលការបំផុសគំនិតពី Alfred de Musset, Ingmar Bergman និង ឃុន នីយ៉ាលី
• A Little Bit All Over The Place ដឹកនាំដោយ Michael Laub
• រោគសញ្ញាមាត់ដុត (Burning Mouth Syndrome) ដឹកនាំដោយ Leo Sok
• ស្វាធំចុងក្រោយ (The Last Great Ape) ដឹកនាំដោយ ហេង តារ៉ា និង Karim Belkacem Saadi
• ផ្ទះ? (Home?) ដឹកនាំដោយ ឌី ពុទ្ធិ
• រូបកាយគ្មានជំហរ (Falling Bodies) ដឹកនាំដោយ Vicky Lemaire-Dahmani
• ច្រាំងសមុទ្រ (Littoral) ដឹកនាំដោយ Eric Ellul ផ្អែកលើអក្សរសិល្ប៍របស់ Wajdi Mouawad
• ស្វែងរកខ្លួនឯង (ក្នុងស្រមោលបំភាន់) [Finding Myself (In Mirages)] ដឹកនាំដោយ Frédéric Fisbach ទទួលការបំផុសគំនិតពី White Noise របស់ Antoine d’Agata
• តម្លៃយើង (Our Value) ដឹកនាំដោយ ព្រហ្ម វលក្ខណ៍ ទទួលការបំផុសគំនិតពី “ច្បាប់ស្រី” របស់ព្រះបាទអង្គឌួង
• ចេញពីរបាំងស្បែក (Out of My Skin) ដឹកនាំដោយ Sasapin Siriwanij និពន្ធដោយ Jean-Baptiste Phou
• បេតិកភណ្ឌ (Heritages) ដឹកនាំដោយ Karim Belkacem Saadi
• One Man Macbeth ដឹកនាំដោយ William Mann ផ្អែកលើអក្សរសិល្ប៍ Macbeth របស់ William Shakespeare


សម្រាប់ព័ត៌មានលម្អិតអំពីការសម្ដែងនីមួយៗ សូមចូលទៅកាន់ហ្វេសប៊ុកផ្លូវការ The Acting Art Academy Phnom Penh និងតេឡេក្រាមផ្លូវការ The Last Stage។ ក្នុងនោះផងដែរ មហោស្រពក៏មានការណែនាំជាផ្លូវការនូវ “Festival Pass” សម្រាប់មហោស្រព Golden (r)Age ឆ្នាំទី១ ដោយលោកអ្នកគ្រាន់តែចំណាយត្រឹមតែ ១០ ដុល្លារអាមេរិក នឹងទទួលបានការបញ្ចុះតម្លៃពិសេសលើសំបុត្រចូលទស្សនាគ្រប់ការសម្ដែងទាំងអស់ក្នុងរយៈពេល ១១ ថ្ងៃពេញនៃមហោស្រព៕
End image 1

1780143026 6a1ad3b24e81d 0

End image 2

1780143028 6a1ad3b482ca4 0