The Khmer Daily Network Logo
National
20 May 2026 5:54 AM6 days agoLim_Rothanaksambath

ស្រ្តីខ្មែរដែលទស្សនាវដ្តីលំដាប់ពិភពលោក Forbes ទើបចុះផ្សាយ លេចមុខលើកម្រាលព្រំក្រហម Cannes Film Festival

ស្រ្តីខ្មែរដែលទស្សនាវដ្តីលំដាប់ពិភពលោក Forbes ទើបចុះផ្សាយ លេចមុខលើកម្រាលព្រំក្រហម Cannes Film Festival

1779256490 6a0d4caab4764 0

នៅលើកម្រាលព្រំក្រហមឆ្អិនឆ្អៅនៃមហោស្រពភាពយន្តទីក្រុងកាន លើកទី៧៩ ឆ្នាំ២០២៦ (2026 Cannes Film Festival) នៅប្រទេសបារាំង ក៏មានវត្តមានចូលរួមពីសំណាក់ផលិតករ តារាភាពយន្ត បវរកញ្ញា អ្នកច្នៃម៉ូដ និងជាសហគ្រិនស្ត្រីឆ្នើមកម្ពុជា លោកស្រី ប៉ីយ៉ាណេ អ៊ុង ដែលគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ Nalia Skin និងជាអ្នកនិពន្ធសៀវភៅជំនួយព្យាបាលផ្លូវចិត្ត (Self-help) ចំណងជើង «Good Girl»។


វត្តមានរបស់ លោកស្រី ប៉ីយ៉ាណេ អ៊ុង លើកម្រាលព្រំក្រហម Cannes Film Festival ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីភាពអស្ចារ្យរបស់ស្ត្រីខ្មែរ ដែលមានទាំងរូបសម្រស់ សមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ អាចនាំយកកេរ្តិ៍ឈ្មោះកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិដោយក្តីមោទនភាព។
តាមការបញ្ជាក់ឱ្យដឹងរបស់សហគ្រិនស្ត្រីឆ្នើមកម្ពុជារូបនេះ គឺលោកស្រីមានកិត្តិយសទទួលបានការអញ្ជើញឱ្យចូលរួមកម្មវិធីចាក់បញ្ចាំងលើកដំបូងនៃរឿង Diamond ដោយលោក Andy Garcia ក្នុងមហោស្រពភាពយន្តទីក្រុងកាន ឆ្នាំ២០២៦។

A_long_overdue_post…_It’s_been_an_absolute_honor_to_be_part_of_the.jpg

គួររំលឹកឱ្យដឹងផងដែរថា លោកស្រី ប៉ីយ៉ាណេ អ៊ុង គឺជាសហគ្រិនខ្មែរ-អូស្ត្រាលី ដែលជោគជ័យយ៉ាងខ្លាំងនៅទីផ្សារប្រទេសអូស្ត្រាលី ទើបពង្រីកវិសាលភាពនាំយកផលិតផលរបស់លោកស្រីត្រឡប់មកកម្ពុជាវិញ។ លោកស្រី ក៏ជាអ្នកនិពន្ធល្បីមួយរូបដែលត្រូវបានគេស្គាល់តាមរយៈស្នាដៃសៀវភៅ «Good Girl» ជាប្រភេទសៀវភៅជួយព្យាបាលផ្លូវចិត្ត (Self-help) ដែលលោកស្រីចំណាយពេលជាង ២ឆ្នាំ ក្នុងការសរសេរ ដោយដកស្រង់ចេញពីបទពិសោធន៍ ការរៀនសូត្រ និងការឆ្លងកាត់ឧបសគ្គក្នុងជីវិតផ្ទាល់ខ្លួន ក្នុងបំណងជួយស្តារផ្លូវចិត្ត ការពង្រឹងតម្លៃខ្លួន និងការជាសះស្បើយពីការរំលោភបំពានផ្លូវអារម្មណ៍។


ភាពជោគជ័យរបស់ លោកស្រី យ៉ាណេ អ៊ុង ធ្វើឱ្យលោកស្រីក្លាយជាស្ត្រីខ្មែរមួយរូបដែលទស្សនាវដ្តីលំដាប់ពិភពលោក Forbes Australia លើកតម្កើងថា ជាសហគ្រិនស្ត្រីគំរូ និងជាប់ក្នុងបញ្ជី Prestige 40under40 ផងដែរ៕
Cannes Film Festival 2026

Cannes Film Festival 2026

លោកស្រី ក៏ជាអ្នកនិពន្ធល្បីមួយរូបដែលត្រូវបានគេស្គាល់តាមរយៈស្នាដៃសៀវភៅ «Good Girl»

លោកស្រី ក៏ជាអ្នកនិពន្ធល្បីមួយរូបដែលត្រូវបានគេស្គាល់តាមរយៈស្នាដៃសៀវភៅ «Good Girl»