National
11 June 2026 7:28 AM• 3 hours ago• Lim_Rothanaksambath
វប្បធម៌ និងផលិតផលខ្មែរ ត្រូវផ្សព្វផ្សាយយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍ Asian Festival 2026

ភ្នំពេញ, ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦៖ ឯកឧត្តម ជា ចន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសប៊ុលហ្គារី បានចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ «Asian Festival 2026» ដែលរៀបចំឡើងនៅទីស្នាក់ការទីភ្នាក់ងារសារព័ត៌មានប៊ុលហ្គារី (BTA) ក្នុងរដ្ឋធានីសូហ្វៀ។
ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយស្ថានទូតឥណ្ឌូនេស៊ី ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ីជាលើកទី៦។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តង់របស់កម្ពុជារៀបចំបង្ហាញជូនភ្ញៀវចូលរួមនូវបទពិសោធន៍ដ៏ពិសេសមួយចំនួនរួមមាន៖ ផលិតផលខ្មែរ វប្បធម៌ និងឯកសារផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ និងសក្តានុពលជាតិ។ ជាមួយគ្នានោះ ក៏មានការបង្ហាញជូននូវ «ក្រមាខ្មែរ» ដែលជាសិប្បកម្មតម្បាញដោយដៃ និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិខ្មែរផងដែរ។
ភ្ញៀវដែលបានចូលរួមព្រឹត្តិការណ៍នេះ បានចូលរួមភ្លក់រសជាតិបង្អែមខ្មែរ កាហ្វេ និងតែដ៏មានឱជារសឈ្ងុយឆ្ងាញ់។ រឹតតែពិសេសជាងនេះ ថវិកាដែលទទួលបានពីការលក់ផលិតផលទាំងអស់នឹងត្រូវបរិច្ចាគជូនដល់មូលនិធិគាំទ្រកុមារដែលកំពុងប្រឈមនឹងជំងឺមហារីក។ នេះគឺជាការឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា ដែលមិនត្រឹមតែមកផ្សព្វផ្សាយពីវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកដើម្បីចែករំលែកក្តីសង្ឃឹមផងដែរ។
ឯកឧត្តម ជា ចន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសប៊ុលហ្គារី បានគូសបញ្ជាក់ថា នេះជាលើកទី២ ដែលកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក្រោមការដឹកនាំរបស់លោក។
ការចូលរួមនេះ គឺជាឱកាសដ៏មានតម្លៃបំផុតក្នុងការបង្ហាញជូនសាធារណជនប៊ុលហ្គារី និងមិត្តភក្តិអន្តរជាតិ អំពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ប្រពៃណី សិល្បៈ និងសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។
ឯកឧត្តម បានសង្កត់ធ្ងន់ថា «ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃបណ្តាប្រទេសអាស៊ី និងសហគមន៍អន្តរជាតិ។ យើងជឿជាក់ថា ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបែបនេះ នឹងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់យើងទាំងអស់គ្នា»៕

រាយការណ៍ដោយ៖ The Khmer Daily Network