The Khmer Daily Network Logo
International
28 May 2026 2:36 AM3 hours agoLim_Rothanaksambath

វង្សត្រកូលអភិជនថៃ អ្នកស្នងមរតកជំនាន់ទី៤ នៃស្រាបៀរសិង្ហ ចេញមុខទម្លាយរឿងអាស្រូវបងប្រុសបង្កើតរំលោភបំពានផ្លូវភេទតាំងពីវ័យជំទង់

វង្សត្រកូលអភិជនថៃ អ្នកស្នងមរតកជំនាន់ទី៤ នៃស្រាបៀរសិង្ហ ចេញមុខទម្លាយរឿងអាស្រូវបងប្រុសបង្កើតរំលោភបំពានផ្លូវភេទតាំងពីវ័យជំទង់

«អ្នកស្នងមរតកស្រាបៀរសិង្ហ (Singha) របស់ថៃ

«អ្នកស្នងមរតកស្រាបៀរសិង្ហ (Singha) របស់ថៃ ចេញមុខទម្លាយការពិតក្រោយរងការបៀតបៀនផ្លូវភេទ ធ្វើឱ្យអ្នកផ្សេងហ៊ានចេញមុខនិយាយដែរ» ជាចំណងជើងអត្ថបទព័ត៌មាន ដែលស្ថាប័នព័ត៌មានដ៏ល្បី South China Morning Post បានចុះផ្សាយ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។


តាមការចុះផ្សាយរបស់ South China Morning Post បានឱ្យដឹងថា លោក Siranudh Scott (ស៊ីរ៉ាណាត ស្កុត) ជាសមាជិកជំនាន់ទី៤ នៃគ្រួសារមហាសេដ្ឋីថៃ ជាអ្នកបង្កើតម៉ាកស្រាបៀរដ៏ល្បីល្បាញ Singha បានបង្ហោះវីដេអូពោរពេញដោយអារម្មណ៍ឈឺចាប់ កាលពីដើមខែឧសភាកន្លងទៅ ដោយបានចោទប្រកាន់បងប្រុសបង្កើតរបស់ខ្លួន គឺលោក Sunit (ស៊ុនីត) ថា បានរំលោភបំពានផ្លូវភេទលើរូបលោកម្តងហើយម្តងទៀត កាលពីលោកនៅវ័យជំទង់។


អត្ថបទរបស់ South China Morning Post បានបញ្ជាក់ឱ្យដឹងថា នៅក្នុងបទសម្ភាសន៍លើកទីពីរ កាលពីថ្ងៃអាទិត្យ លោក Siranudh បាននិយាយថា ការរំលោភបំពានផ្លូវភេទដែលរងការចោទប្រកាន់នោះ បានកើតឡើងតាំងពីលោកមានអាយុ ៩ឆ្នាំ ដល់ ១៣ឆ្នាំ រាល់ពេលដែលបងប្រុសរបស់លោកត្រឡប់មកពីវិស្សមកាលរដូវក្តៅម្តងៗ។


លោក Siranudh ដែលអ្នកក្នុងស្រុកស្គាល់ថាជា Psi (ជារឿងក្តីដ៏កក្រើកមួយក្នុងសង្គមថៃ) បាននិយាយកាលពីចុងសប្តាហ៍មុនថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែនិយាយវាចេញមក បើមិនដូច្នោះទេ ខ្ញុំប្រាកដជាស្លាប់ទាំងរស់មិនខាន»។


លោក Siranudh វ័យ ២៩ឆ្នាំ ថា លោកធ្លាប់បានប្រាប់សមាជិកគ្រួសារផ្សេងទៀតពីការរំលោភបំពានផ្លូវភេទនេះជាលើកដំបូង កាលពីប្រហែល៣ឆ្នាំមុន ប៉ុន្តែពេលនោះ លោកបានទទួលយកសំណងហិរញ្ញវត្ថុពីក្រុមគ្រួសារ ដើម្បីរក្សាភាពស្ងៀមស្ងាត់ និងការសម្ងាត់។


យ៉ាងណាមិញ ក្រោយពីម្តាយរបស់លោកបានប្តឹងលោកក្នុងឆ្នាំនេះ ពាក់ព័ន្ធនឹងជម្លោះផ្នែកអចលនទ្រព្យ ដែលលោកហៅថាជា «ចំណុចផ្ទុះកំហឹង» លោក Siranudh ក៏បានសម្រេចចិត្តនិយាយការពិត និងកំពុងគ្រោងចាត់វិធានការតាមផ្លូវច្បាប់។ លោកថា៖ «ខ្ញុំរស់នៅក្នុងគ្រួសារមួយ ជាប្រព័ន្ធតែមួយ និងក្នុងស្ថាប័នដែលមានរចនាសម្ព័ន្ធមួយ ដែលបំបិទសំឡេងរបស់ខ្ញុំ»។


ក្រោយពីអ្នកស្នងមរតកស្រាបៀរសិង្ហដ៏ល្បីល្បាញ ដែលគេស្គាល់ថាជាវង្សត្រកូលអភិជន និងជាមហាសេដ្ឋីថៃ ទម្លាយរឿងអាស្រូវដ៏ក្តៅគគុកនេះ លោក Sunit អាយុ ៣០ប្លាយ ដែលត្រូវជាបងប្រុសបង្កើតរបស់ Siranudh Scott បានបដិសេធការចោទប្រកាន់ទាំងអស់នេះ តាមរយៈឃ្លីបវីដេអូដែលបង្ហោះលើប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែយ៉ាងណា វង្សត្រកូល Boon Rawd បានដកហូត និងបញ្ឈប់តួនាទី Sunit ពីតំណែងនាយកប្រតិបត្តិក្រុមហ៊ុនភ្លាមៗ កាលពីថ្ងៃអង្គារ។


ការទម្លាយពីបទចោទប្រកាន់ពីការរំលោភបំពានផ្លូវភេទរបស់អ្នកស្នងមរតកស្រាបៀរសិង្ហ (Singha) របស់ថៃ Siranudh Scott បានជំរុញឱ្យអ្នកដទៃទៀតហ៊ានចេញមុខនិយាយការពិតដែរ ហើយរឿងនេះបានក្លាយជាប្រធានបទដែលផ្ទុះការវែកញែកយ៉ាងខ្លាំងក្លាលើប្រព័ន្ធផ្សព្វផ្សាយ និងត្រូវបានគេចាត់ទុកជាអ្វីដែលហាមឃាត់នៅក្នុងប្រទេសថៃតាំងពីយូរមកហើយ៕
«អ្នកស្នងមរតកស្រាបៀរសិង្ហ (Singha) របស់ថៃ

«អ្នកស្នងមរតកស្រាបៀរសិង្ហ (Singha) របស់ថៃ

«អ្នកស្នងមរតកស្រាបៀរសិង្ហ (Singha) របស់ថៃ

«អ្នកស្នងមរតកស្រាបៀរសិង្ហ (Singha) របស់ថៃ

End image 3

1779935796 6a17aa349836b 0