International
16 June 2026 7:43 AM• 1 hour ago• Lim_Rothanaksambath
សមាជិកក្រៅរាជវង្សន័រវែស ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៤ ឆ្នាំ ពីបទរំលោភសេពសន្ថវៈ

ភ្នំពេញ, ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ - លោក Marius Borg Høiby វ័យ ២៩ឆ្នាំ ដែលជាសមាជិកក្រៅរាជវង្ស (កូនប្រុសព្រះអង្គម្ចាស់ Haakon និងព្រះអង្គម្ចាស់ក្សត្រី Mette-Marit ) ប៉ុន្តែមិនមែនជាសមាជិកនៃព្រះរាជវង្សានុវង្សនោះទេ ត្រូវបានតុលាការក្រុងអូស្លូ (Oslo) កាលពីថ្ងៃចន្ទ កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ បន្ទាប់ពីរកឃើញថា មានទោសពីបទរំលោភសេពសន្ថវៈ ចំនួន ២ករណី និងបទល្មើសផ្សេងៗទៀត។
លោក Høiby បានក្លាយជាសមាជិកនៃគ្រួសាររាជវង្ស បន្ទាប់ពីមាតារបស់លោកបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Haakon ក្នុងឆ្នាំ២០០១ ប៉ុន្តែលោកមិនមានគោរមងារ ឬតួនាទីផ្លូវការក្នុងរាជវង្សឡើយ។ លោកត្រូវបានតុលាការសម្រេចឱ្យរួចផុតពីបទចោទប្រកាន់រំលោភសេពសន្ថវៈចំនួន ២ ករណីផ្សេងទៀត។
កន្លងមក លោកបានបដិសេធចំពោះការចោទប្រកាន់ធ្ងន់ធ្ងរបំផុត ប៉ុន្តែបានសារភាពចំពោះបទល្មើសស្រាលៗមួយចំនួន ហើយក្រុមមេធាវីរបស់លោកបានបង្ហាញពីបំណងចង់ប្តឹងឧទ្ធរណ៍។
សវនាការដែលមានរយៈពេល ៧សប្តាហ៍ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងប្រទេស ដោយបានលាតត្រដាងពីព័ត៌មានលម្អិតនៃការញៀនគ្រឿងញៀនរបស់លោក Høiby វីដេអូសកម្មភាពផ្លូវភេទដែលលោកថតដោយខ្លួនឯង និងសារអេឡិចត្រូនិចជាង ៨០០ ដែលត្រូវបានដាក់ជាភស្តុតាង។
ក្នុងចំណោមករណីរំលោភសេពសន្ថវៈដែលលោកត្រូវបានកាត់ទោស មានករណីមួយបានកើតឡើងនៅក្នុងបន្ទប់ក្រោមដីនៃ Skaugum ដែលជាគេហដ្ឋានផ្លូវការរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ។
ព្រះរាជអាជ្ញាបានស្នើសុំកាត់ទោសរយៈពេល ៧ឆ្នាំ និង ៧ខែ ប៉ុន្តែតុលាការបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ។ លោក Høiby ដែលត្រូវបានឃុំខ្លួនតាំងពីខែកុម្ភៈ បានតាមដានការប្រកាសសាលក្រមតាមរយៈវីដេអូពីក្នុងពន្ធនាគារ ដោយសារបញ្ហាសុខភាព។
ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ និងបានរួមចំណែកធ្វើឱ្យប្រជាប្រិយភាពនៃរាជវង្សន័រវែសធ្លាក់ចុះ។ វាក៏បានកើតឡើងស្របពេលដែលព្រះអង្គម្ចាស់ក្សត្រី Mette-Marit បានចេញមុខសុំទោសចំពោះការរក្សាទំនាក់ទំនងជាមួយលោក Jeffrey Epstein (ឧក្រិដ្ឋជនផ្លូវភេទជនជាតិអាមេរិកដែលបានស្លាប់ទៅហើយ) បន្ទាប់ពីលោកត្រូវបានកាត់ទោសក្នុងឆ្នាំ ២០០៨។
ការប្រកាសសាលក្រមនេះ បានធ្វើឡើងចំពេលដែលមាតារបស់លោក Høiby កំពុងជួបការលំបាកក្នុងជីវិតផ្ទាល់ខ្លួន ដោយសារព្រះនាងមានជំងឺក្រិនសួត (pulmonary fibrosis) និងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរង់ចាំការប្តូរសួត៕