National
15 June 2026 10:10 AM• 3 hours ago• Lim_Rothanaksambath
រូបកាយអ្នកចម្រៀងឈាមជាកងទ័ព! ទិត្យ វិច្ឆិកា ប្រកាសច្រៀងមិនយកប្រាក់ តែប្តូរយកសម្ភារៈឱ្យកងទ័ពជួរមុខ

តារាចម្រៀងដ៏មានទឹកដម ដែលគ្រប់គ្នាស្គាល់ក្នុងតួនាទីជាកងទ័ព និងជាគ្រូបង្វឹកកងទ័ពពិសេស លោក ទិត្យ វិច្ឆិកា ថ្មីៗនេះបានបង្ហោះសារមួយយ៉ាងខ្លី តែអត្ថន័យក្តុកក្តួល បង្ហាញពីទំហំទឹកចិត្តយ៉ាងធំធេងចំពោះវីរកងទ័ពជួរមុខ កំពុងឈរជើងយ៉ាងម៉ឺងម៉ាត់ការពារដែនបូរណភាពទឹកដីជាតិតាមបន្ទាត់ព្រំដែន។
ម្ចាស់បទ «អង្វរ» ដ៏ល្បីល្បាញ ទិត្យ វិច្ឆិកា បានប្រកាសចំៗថា លោកមិនយកប្រាក់កម្រៃពីការច្រៀងនោះឡើយ តែសុំប្តូរប្រាក់កម្រៃនោះទៅជាគ្រឿងឧបភោគ និងសម្ភារៈប្រើប្រាស់សម្រាប់វីរកងទ័ពជួរមុខជំនួសវិញ ដោយសុំត្រឹមតែ ប្រេងឆា ១កេះ, ខ្ទឹមស ១បាវ, សូឡាអាគុយ ចំនួន១ តែប៉ុណ្ណោះ។
បុរសដែលមានរូបកាយអ្នកចម្រៀងឈាមជាកងទ័ពរូបនេះ បញ្ជាក់ថា លោកត្រូវការសូឡាអាគុយចំនួន ២០គ្រាប់ បានន័យថា លោកត្រូវច្រៀងជូនពុកម៉ែបងប្អូនចំនួន ២០កម្មវិធី។ ដូច្នេះ ប្រសិនបើពុកម៉ែត្រូវការរំលឹកអនុស្សាវរីយ៍ចាស់ៗជាមួយទឹកដមសំនៀងដ៏ក្រអួនក្រអៅរបស់តារាចម្រៀង ទិត្យ វិច្ឆិកា អាចទំនាក់ទំនងទៅកាន់លោកបាន ព្រោះអ្វីដែលតារាចម្រៀងរូបនេះធ្វើ គឺជាការលះបង់តបស្នងចំពោះវីរកងទ័ពជួរមុខទាំងស្រុងតែម្តង។
រូបភាព៖ ហ្វេសប៊ុកផ្លូវការ TIT Vicheka - ទិត្យ វិច្ឆិកា
ការប្រកាសធ្វើបែបនេះរបស់ ទិត្យ វិច្ឆិកា បង្កើតការវែកញែកផ្សេងៗលើបណ្តាញសង្គម ក្នុងនោះមានទាំងវិជ្ជមាន និងអវិជ្ជមានខ្លះៗផងដែរ។ យ៉ាងណាមិញ មហាជននៅតែបង្ហាញការលើកទឹកចិត្តចំពោះសកម្មភាពរបស់លោក ដែលជះផលវិជ្ជមានយ៉ាងច្រើនដល់វីរកងទ័ពជួរមុខ។
សូមជម្រាបឱ្យដឹងថា តារាចម្រៀង ទិត្យ វិច្ឆិកា បានរយាលដៃពីការងារសិល្បៈរយៈពេលច្រើនឆ្នាំគួរសម ដោយងាកទៅបំពេញតួនាទីក្នុងជួរកងទ័ព និងជាគ្រូបង្វឹកកងទ័ពពិសេស។ ម្ចាស់បទ «កុំត្រាប់តាមកាកី» បានវិលត្រឡប់មករកវិស័យសិល្បៈចម្រៀងវិញបែបលិបលរៗកាលពីជាង ១ឆ្នាំមុន តែពុំសូវទទួលច្រៀងតាមកម្មវិធីផ្សេងឡើយ ដោយសារលោកបើកក្រុមតន្ត្រីផ្ទាល់ខ្លួនឈ្មោះថា វិច្ឆិកា តន្ត្រី។
បទចម្រៀងល្បីៗរបស់ ទិត្យ វិច្ឆិកា ដែលទស្សនិកជនភាគច្រើនស្គាល់រួមមាន៖ «ស្ទឹងថែស្នេហ៍ខ្ញុំ» «អង្វរ» «អូនឈឺប៉ុនណាបងឈឺដូចគ្នា» «ជិះទូកលេងនឹងបង» «កុំត្រាប់តាមកាកី» «សុរិយាអស្តង្គត» «យល់កន្សែង» និងបទផ្សេងៗជាច្រើនទៀត៕
ម្ចាស់បទ «អង្វរ» ដ៏ល្បីល្បាញ ទិត្យ វិច្ឆិកា បានប្រកាសចំៗថា លោកមិនយកប្រាក់កម្រៃពីការច្រៀងនោះឡើយ តែសុំប្តូរប្រាក់កម្រៃនោះទៅជាគ្រឿងឧបភោគ និងសម្ភារៈប្រើប្រាស់សម្រាប់វីរកងទ័ពជួរមុខជំនួសវិញ ដោយសុំត្រឹមតែ ប្រេងឆា ១កេះ, ខ្ទឹមស ១បាវ, សូឡាអាគុយ ចំនួន១ តែប៉ុណ្ណោះ។
បុរសដែលមានរូបកាយអ្នកចម្រៀងឈាមជាកងទ័ពរូបនេះ បញ្ជាក់ថា លោកត្រូវការសូឡាអាគុយចំនួន ២០គ្រាប់ បានន័យថា លោកត្រូវច្រៀងជូនពុកម៉ែបងប្អូនចំនួន ២០កម្មវិធី។ ដូច្នេះ ប្រសិនបើពុកម៉ែត្រូវការរំលឹកអនុស្សាវរីយ៍ចាស់ៗជាមួយទឹកដមសំនៀងដ៏ក្រអួនក្រអៅរបស់តារាចម្រៀង ទិត្យ វិច្ឆិកា អាចទំនាក់ទំនងទៅកាន់លោកបាន ព្រោះអ្វីដែលតារាចម្រៀងរូបនេះធ្វើ គឺជាការលះបង់តបស្នងចំពោះវីរកងទ័ពជួរមុខទាំងស្រុងតែម្តង។
រូបភាព៖ ហ្វេសប៊ុកផ្លូវការ TIT Vicheka - ទិត្យ វិច្ឆិកាការប្រកាសធ្វើបែបនេះរបស់ ទិត្យ វិច្ឆិកា បង្កើតការវែកញែកផ្សេងៗលើបណ្តាញសង្គម ក្នុងនោះមានទាំងវិជ្ជមាន និងអវិជ្ជមានខ្លះៗផងដែរ។ យ៉ាងណាមិញ មហាជននៅតែបង្ហាញការលើកទឹកចិត្តចំពោះសកម្មភាពរបស់លោក ដែលជះផលវិជ្ជមានយ៉ាងច្រើនដល់វីរកងទ័ពជួរមុខ។