National
12 June 2026 4:27 AM• 3 hours ago• Lim_Rothanaksambath
កម្ពុជា ប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥

ភ្នំពេញ, ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរួម បានប្រកាសឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាសម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។
គោលដៅ ៩៥-៩៥-៩៥ គឺមានន័យថា ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវដឹងពីស្ថានភាពផ្ទុកមេរោគរបស់ខ្លួន, ៩៥% នៃអ្នកដែលដឹងថាខ្លួនផ្ទុកមេរោគអេដស៍ ត្រូវទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART), ៩៥% នៃអ្នកដែលកំពុងទទួលការព្យាបាល ត្រូវមានបរិមាណមេរោគក្នុងឈាមទាបខ្លាំង (viral suppression) ដែលអាចជួយឱ្យមានសុខភាពល្អ និងកាត់បន្ថយការចម្លងមេរោគទៅអ្នកដទៃ។
សេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានរៀបចំឡើងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) បានគូសបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់មួយរបស់កម្ពុជា ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមកំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០។
ឆ្នាំ២០២៦ ក៏ជាការរំលឹកខួប ៣០ឆ្នាំនៃការគាំទ្ររបស់អង្គការ UNAIDS ចំពោះការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា។ នេះជារយៈពេល ៣ទសវត្សរ៍នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល សហគមណ៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នករស់នៅជាមួយមេរោគអេដស៍ និងរងផលប៉ះពាល់ដោយសារមេរោគអេដស៍។
លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៃអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) បានមានប្រសាសន៍ថា «សមិទ្ធផលនេះបង្ហាញថា អ្វីៗក៏អាចកើតមានឡើងបាន នៅពេលដែលការអនុវត្តយកប្រជាជនជាស្នូល»។ ជោគជ័យរបស់កម្ពុជាកើតឡើងដោយសារការប្តេជ្ញាចិត្តនយោបាយដ៏មុតមាំ ភាពជាអ្នកដឹកនាំរបស់ជាតិ និងភាពជាដៃគូរយៈពេលវែង និងទំនុកចិត្តគ្នាដែលបានកសាងឡើងតាមរយៈកិច្ចសហការជាមួយសហគមន៍ និងប្រព័ន្ធអង្គការសហប្រជាជាតិអស់រយៈពេលជាច្រើនឆ្នាំ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧តែប៉ុណ្ណោះ នៅទូទាំងសកលលោក ដែលសម្រេចបានគោលដៅ ៩០-៩០-៩០ កាលពីឆ្នាំ២០១៧ មុនកាលកំណត់ ៣ឆ្នាំ៕

រាយការណ៏ដោយ៖ The Khmer Daily Network