National
11 June 2026 7:53 AM• 3 hours ago• Lim_Rothanaksambath
សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណ ២ ត្រឡប់មកខ្មែរវិញ ស្របពេលផ្តល់ជំនួយ ២៥ម៉ឺនដុល្លារ ជួសជុលប្រាសាទភ្នំបាខែង

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត ដែលរក្សាទុកនៅសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន (Metropolitan Museum of Art) នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីត្រូវបានរឹបអូសដោយការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ ម៉ានហាតាន (Manhattan District Attorney's Office)។ ពិធីប្រគល់-ទទួលជាផ្លូវការត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក។
វត្ថុបុរាណទាំងពីរ រួមមាន៖ ទី១. ផ្តែរធ្វើពីថ្មភក់មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្សទី៧ ឬទី៨ និងទី២. បដិមាធ្វើពីថ្មភក់មួយរូប ដែលគេជឿថាជារូបអសុរ ហិរណ្យកសិពុ សម័យអង្គរ សតវត្សទី១០។ បដិមានេះមានប្រភពដើមពីប្រាសាទចិន ក្នុងតំបន់កោះកេរ។
តំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ជាមួយគ្នានោះផងដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក៏បានជូនដំណឹងឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២៥០.០០០ ដុល្លារសហរដ្ឋអាមេរិក ជូនអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។
នេះបើយោងតាមស្តីលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក នៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ នាសណ្ឋាគារសុខា អង្គរ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដឹកនាំដោយសហប្រធាន លោក Pierre VINCENT ទីប្រឹក្សាផ្នែកវប្បធម៌និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំង និងលោក NAGASE Kensuke ភារធារីនៃស្ថានទូតជប៉ុន ដោយមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងតំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង/ស្ថាប័នជាតិ/អន្តរជាតិសរុបចំនួន៣០០នាក់៕
វត្ថុបុរាណទាំងពីរ រួមមាន៖ ទី១. ផ្តែរធ្វើពីថ្មភក់មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្សទី៧ ឬទី៨ និងទី២. បដិមាធ្វើពីថ្មភក់មួយរូប ដែលគេជឿថាជារូបអសុរ ហិរណ្យកសិពុ សម័យអង្គរ សតវត្សទី១០។ បដិមានេះមានប្រភពដើមពីប្រាសាទចិន ក្នុងតំបន់កោះកេរ។
តំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយគ្នានោះផងដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក៏បានជូនដំណឹងឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២៥០.០០០ ដុល្លារសហរដ្ឋអាមេរិក ជូនអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។