International
11 June 2026 4:50 AM• 2 hours ago• Lim_Rothanaksambath
ម៉ាឡេស៊ីបារម្ភលើសុវត្ថិភាពចំណីអាហារ ខណៈថៃគំរាមប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោកជំនួសឱ្យការបកស្រាយ

បាងកក — វិវាទពាណិជ្ជកម្មរវាងប្រទេសថៃ និងម៉ាឡេស៊ីកំពុងតែឈានដល់ដំណាក់កាលតានតឹងខ្លាំង បន្ទាប់ពីភាគីម៉ាឡេស៊ីបានសម្រេចផ្អាកការនាំចូលបង្គាចំនួនប្រាំប្រភេទពីប្រទេសថៃ កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ ក្រោមហេតុផលព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ។ ខាងភាគីទីក្រុងគូឡាឡាំពួរបានគូសបញ្ជាក់ថា ខ្លួនបានផ្ញើកម្រងសំណួរទៅកាន់អាជ្ញាធរថៃរួចរាល់ហើយ ដើម្បីស្នើសុំការបកស្រាយ និងភស្តុតាងបញ្ជាក់ថា ផលិតផលបង្គាទាំងនោះពិតជាស្របតាមច្បាប់សុវត្ថិភាពជីវសាស្ត្រ ប៉ុន្តែមន្ត្រីម៉ាឡេស៊ីបានអះអាងថា រហូតមកទល់ពេលនេះ ខាងភាគីថៃនៅមិនទាន់បានផ្តល់ចម្លើយបកស្រាយណាមួយត្រឡប់មកវិញឡើយ។
ជំនួសឱ្យការឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ភាគីថៃបែរជាបង្ហាញជំហររឹងត្អឹងដោយគំរាមប្ដឹងប្រទេសជិតខាងរបស់ខ្លួនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទៅវិញ។ លោកស្រី សុផាជី ស៊ូថាំពុន (Suphajee Suthumpun) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែមិថុនា ថា បម្រាមរបស់ម៉ាឡេស៊ីជាវិធានការអយុត្តិធម៌ និងតឹងរ៉ឹងហួសហេតុពេក ដែលត្រូវបានអនុវត្តឡើងភ្លាមៗដោយគ្មានការជូនដំណឹងជាមុន និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករថៃ។ លោកស្រីបានទទូចថា បង្គារបស់ថៃមានសុវត្ថិភាព និងស្របតាមស្តង់ដារត្រឹមត្រូវ ដោយសង្កត់ធ្ងន់ថា ការរឹតបន្តឹងច្បាប់គួរតែធ្វើឡើងជាជំហានៗ មិនមែនដាក់ចេញភ្លាមៗទាំងអស់បែបនេះទេ ព្រមទាំងព្រមានថា ប្រសិនបើកិច្ចពិភាក្សាទ្វេភាគីរវាងនាយកដ្ឋានជលផលនៃប្រទេសទាំងពីរមិនអាចរកដំណោះស្រាយបានទេ ថៃត្រៀមខ្លួនរួចជាស្រេចក្នុងការប្ដឹងករណីនេះទៅកាន់អង្គការ WTO និងអាស៊ាន។
ទោះជាមានការគំរាមកំហែងខាងផ្នែកច្បាប់ពាណិជ្ជកម្មក៏ដោយ ក៏ម៉ាឡេស៊ីនៅតែរក្សាជំហររឹងមាំដដែល ដោយប្រធានផ្នែកជលផលម៉ាឡេស៊ីបានបញ្ជាក់ថា ខ្លួននឹងរង់ចាំការបកស្រាយពីភាគីថៃជុំវិញបញ្ហាសុវត្ថិភាពនេះជាមុនសិន មុននឹងធ្វើការសម្រេចចិត្តជាថ្មី។ ក្រៅពីបម្រាមលើបង្គា ម៉ាឡេស៊ីក៏បានរឹតបន្តឹងច្បាប់លើការនាំចូលត្រីកំប៉ែ (Sea Bass) ពីប្រទេសថៃផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងវិធានការរឹតបន្តឹងស្រដៀងគ្នានេះ ដែលថៃធ្លាប់បានដាក់ចេញលើត្រីកំប៉ែរបស់ម៉ាឡេស៊ីនាពេលកន្លងមក។
ការផ្អាកនាំចូលបង្គាទាំង៥ប្រភេទ បានធ្វើឱ្យស្ទះដល់ការនាំចេញបង្គារបស់ថៃទៅកាន់ម៉ាឡេស៊ីប្រមាណពី ៣០០ ទៅ ៤០០ តោនក្នុងមួយខែៗ
ដែលធ្វើឱ្យអាជ្ញាធរថៃត្រូវងាកមកដោះស្រាយដោយការបង្កើនការប្រើប្រាស់ក្នុងស្រុក និងស្វែងរកទីផ្សារអន្តរជាតិថ្មីៗជំនួសវិញ។
ប្រភពព័ត៌មាន៖ Malaymail, June 08, 2026
Thai PBS, June 10, 2026
រាយការណ៍ដោយ The Khmer Daily Network