International
8 June 2026 9:02 AM• 1 hour ago• Lim_Rothanaksambath
សមាជិកព្រឹទ្ធសភាថៃ ស្នើសុំបញ្ឈប់ជំនួយដល់កម្ពុជា លុបចោលអាហារូបករណ៍ និងរំលាយក្រុមសភាមិត្តភាព

ភ្នំពេញ – ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ – យោងតាមរបាយការណ៍របស់សារព័ត៌មាន Thai Enquirer បានឱ្យដឹងថា ការអំពាវនាវរបស់សមាជិកព្រឹទ្ធសភាថៃម្នាក់ ក្នុងការផ្អាកជំនួយផ្នែកអប់រំ លុបចោលអាហារូបករណ៍ និងរំលាយក្រុមសភាមិត្តភាពនៅកម្ពុជា បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ។
សមាជិកព្រឹទ្ធសភាថៃម្នាក់នោះ លោក Parinya Wongcherdkwan បានស្នើសុំទៅលោក Sophon Saram ប្រធានរដ្ឋសភា ឱ្យលុបចោលក្រុមសភាមិត្តភាពថៃ-កម្ពុជា ហើយបានជំរុញឱ្យសមាជិកទាំង ៩ រូបលាលែងពីតំណែង។ លោកក៏បានស្នើឱ្យបញ្ឈប់ការផ្តល់ឧបត្ថម្ភធនសម្រាប់សិស្ស-និស្សិតកម្ពុជានៅក្នុងប្រទេសថៃ បញ្ឈប់គម្រោងកិច្ចសហប្រតិបត្តិការអប់រំថ្មីៗ និងបង្វែរភាគកម្រិត (Quota) អាហារូបករណ៍ទៅឱ្យប្រទេសផ្សេងទៀត ចំពេលដែលមានភាពតានតឹងតាមព្រំដែនដែលកំពុងបន្ត។
លោក Parinya ក៏បានអំពាវនាវបន្ថែមទៀតឱ្យមានការពិនិត្យឡើងវិញនូវជំនួយដែលផ្តល់តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ (TICA) រួមមានជំនួយផ្នែកអប់រំ សុខាភិបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការព្រំដែន ដោយជំរុញឱ្យមានការផ្អាករហូតដល់ស្ថានភាពព្រំដែនត្រឡប់មកធម្មតាវិញ។
គណៈកម្មាធិការព្រឹទ្ធសភាថៃបានរាយការណ៍ថា ប្រទេសថៃចំណាយថវិកាប្រហែល ៨៣៧ លានបាតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ការអប់រំដល់កុមារបរទេសជាង ១០៨,០០០ នាក់ ដែលក្នុងនោះសិស្សកម្ពុជាស្ថិតក្នុងចំណោមក្រុមដែលទទួលបានអត្ថប្រយោជន៍ច្រើនជាងគេបំផុត។ កញ្ចប់ថវិកាឆ្នាំ ២០២៥ របស់ TICA សម្រាប់គម្រោងនានានៅទូទាំងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មានចំនួនប្រហែល ៦២៥ លានបាត។
ខណៈពេលដែលអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សា គឺជាសិទ្ធិសម្រេចដោយសេរី ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនបានកត់សម្គាល់ថា ប្រទេសថៃគឺជាភាគីហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ដែលធានានូវសិទ្ធិទទួលបានការអប់រំរបស់កុមារគ្រប់រូប ដោយមិនគិតពីសញ្ជាតិឡើយ។
រហូតមកដល់ពេលនេះ មន្ត្រីកម្ពុជានៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបជាផ្លូវការណាមួយ ចំពោះសំណើរបស់សមាជិកព្រឹទ្ធសភារូបនេះនៅឡើយទេ៕