National
5 June 2026 11:52 AM• 2 hours ago• Lim_Rothanaksambath
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា

ភ្នំពេញ- ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦៖ ក្រោមជំនួយឧបត្ថម្ភដោយអង្គការយូណេស្កូ (UNESCO) អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានរៀបចំកិច្ចពិភាក្សាថ្នាក់ជាតិរវាងអ្នកសារព័ត៌មានស្ត្រី និងនគរបាលជាតិ ស្តីពី «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា» ដែលកិច្ចពិភាក្សានេះប្រព្រឹត្តទៅនៅសណ្ឋាគារ កាំបូឌីយ៉ាណា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីមកពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ ខេត្តស្ទឹងត្រែង តំណាងក្រសួងព័ត៌មាន តំណាងអង្គការយូណេស្កូ និងអ្នកសារព័ត៌មានស្ត្រីតាមបណ្តារាជធានី-ខេត្ត។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា កិច្ចពិភាក្សានាថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយក៏ផ្ដល់ជាឱកាសដ៏កម្រមួយសម្រាប់តួអង្គសំខាន់ៗចំនួនពីរ គឺកងកម្លាំងនគរបាលជាតិ និងអ្នកសារព័ត៌មាន ដែលមានគោលដៅរួម និងការទទួលខុសត្រូវរួម គឺបម្រើ និងការពារផលប្រយោជន៍សាធារណៈ និងលើកតម្កើងតម្លៃគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានធ្វើការជួបពិភាក្សាផ្លាស់ប្តូរយោបល់ ស្ដាប់គ្នាទៅវិញទៅមក ចែករំលែកការយល់ដឹង និងបទពិសោធន៍ការងាររបស់ខ្លួនកន្លងមក។
«សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលនេះបានបង្ហាញពីភាពជាដៃគូមិនអាចខ្វះបាន រវាងស្ថាប័នរដ្ឋ ជាមួយស្ថាប័នសារព័ត៌មាន»។ នេះជាការសង្កត់ធ្ងន់របស់ស្នងការនគរបាលរាជធានីភ្នំពេញ។
នៅក្នុងបរិបទនៃសង្គមលទ្ធិប្រជាធិបតេយ្យ តួនាទីរបស់អ្នកសារព័ត៌មាន គឺពិតជាមិនអាចត្រូវបានមើលរំលងជាដាច់ខាត។ អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកសារព័ត៌មានជាស្ត្រី គឺជាសសរស្តម្ភសំខាន់នៃសង្គមប្រជាធិបតេយ្យ ដែលតែងតែឈរនៅជួរខាងមុខ បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្នុងការបំភ្លឺការពិត និងផ្ដល់ព័ត៌មានមិនលំអៀង ជូនដល់ប្រជាពលរដ្ឋ ដោយដើរទន្ទឹមជាមួយនឹងការគោរពនីតិរដ្ឋ និងសិទ្ធិសេរីភាពរបស់អ្នកដទៃ។ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។
លោកឧត្តមសេនីយ៍ឯក បានស្នើអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។
បន្ថែមពីលើនោះ ស្នងការនគរបាលរាជធានីភ្នំពេញក៏បានជំរុញឱ្យមានការចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការ បង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ជាពិសេសបញ្ហាក្មេងទំនើង បញ្ហាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។ ក៏ដូចជា ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិអស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យខូចប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន៕

The Khmer Daily Network