Culture
4 June 2026 9:41 AM• 2 hours ago• Lim_Rothanaksambath
កម្ពុជាពួតដៃផ្សព្វផ្សាយកិត្យានុភាពសិល្បៈគ្រប់ច្រកល្ហក ល្ខោនយីកេខ្មែរ ត្រូវយកទៅធ្វើបទបង្ហាញ និងសម្ដែងក្នុងមហោស្រពល្ខោន នៅចិន

ជាផ្នែកនៃការផ្សព្វផ្សាយកិត្យានុភាពសិល្បៈទស្សនីយភាពដ៏អស្ចារ្យរបស់ខ្មែរបង្ហាញទៅកាន់ពិភពលោក ទំព័រហ្វេសប៊ុកផ្លូវការ នាយកដ្ឋានសិល្បៈទស្សនីយភាព កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅ បានឱ្យដឹងថា មន្ត្រីនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមក្នុងកម្មវិធី មហោស្រពល្ខោន និងសន្និសីទអន្តរជាតិអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លើកទី៣ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យសិល្បៈយូណាន សាធារណរដ្ឋប្រជាមានិតចិន។
មហោស្រពល្ខោន និងសន្និសីទអន្តរជាតិអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លើកទី៣ ត្រូវបានរៀបចំឡើងពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
គោលបំណងនៃមហោស្រពល្ខោននេះ គឺដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរបទពិសោធន៍សិល្បៈ ការសិក្សាស្រាវជ្រាវ និងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ក្នុងជំនាញល្ខោន និងសិល្បៈសម្ដែង។ កម្មវិធីក៏បានផ្តល់ឱកាសដល់ប្រតិភូសិល្បៈកម្ពុជា ក្នុងការធ្វើបទបង្ហាញស្ដីពី "ទម្រង់ល្ខោនយីកេ" ចែករំលែកទស្សនៈ បទពិសោធន៍ ដើម្បីឱ្យបណ្ដាប្រទេសនានាដែលចូលរួមបានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីទម្រង់ល្ខោនខ្មែរ។
ក្រៅពីការធ្វើបទបង្ហាញអំពីទម្រង់ល្ខោនយីកេ និងទស្សនាការសម្ដែងសិល្បៈពីបណ្ដាប្រទេសនានា ប្រតិភូសិល្បៈកម្ពុជាក៏បានសម្ដែងទស្សនីយភាពល្ខោនយីកេរឿង «ចាបជៀបកប្បាស» ក្នុងកម្មវិធី Special Performance និងរឿង «ម៉ាក់ថឺង» (ដកស្រង់ត្រង់ឈុតលក់ប្រេងម្សៅ និងកាត់សក់ឱ្យប្រពន្ធ) ក្នុងកម្មវិធី Multinational Gala & Closing Ceremony ផងដែរ។
ក្រោមបរិយាកាសសប្បាយរីករាយ សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងបើកទូលាយឱកាសសហការជាបន្តបន្ទាប់ជាមួយស្ថាប័នសិល្បៈនានាក្នុងតំបន់ និងអន្តរជាតិ នាពេលអនាគត កម្មវិធីនេះបានបិទបញ្ចប់ទៅដោយរលូន ប្រកបដោយផ្លែផ្កា និងស្នាមញញឹមរវាងជាតិសាសន៍ទាំងពីរ៕