National
4 June 2026 9:32 AM• 2 hours ago• Lim_Rothanaksambath
ធ្លាប់ជាតារាស្រីសិចស៊ីដ៏ល្បីលំដាប់ប្រទេស ពេលនេះ ដួង ម៉ានិច្ច លះបង់សព្វគ្រប់បែបយ៉ាង ដើរតាមព្រះធម៌ លើកឡើងពីតារាសម្ដែងស្រី ដួង ម៉ានិច្ច មហាជន

ភាគច្រើនប្រាកដជាដឹងថា នាងធ្លាប់ជាតារាសម្ដែងស្រីល្បីឈ្មោះម្នាក់លំដាប់ប្រទេសកម្ពុជា តាមរយៈទេពកោសល្យសម្ដែងដ៏ប៉ិនប្រសព្វ និងភាពសិចស៊ីនៃរូបរាងកាយដ៏ស្រឡូនស្អាតរបស់នាង។
ព្រោះតែភាពរស់រវើក និងការនិយមតុបតែងខ្លួនបែបទំនើបស៊ីវិល័យលក្ខណៈជាអ្នកជំនួញ ដួង ម៉ានិច្ច បានជាប់ឈ្មោះជាតារាសម្ដែងស្រីសិចស៊ីលំដាប់ប្រទេស ដែលពាក្យ តារាសិចស៊ី នេះស្ទើរតែក្លាយជារហស្សនាមប្រចាំរបស់នាងទៅហើយ។
យ៉ាងណាមិញ ក្រោយសម្រេចចិត្តរៀបការសាងគ្រួសារតាមបែបប្រពៃណីខ្មែរជាមួយ លោក វ៉ន លីពុទ្ធិឆាត ហៅ ហ៊ា ឆាត កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ និងរៀបការបែបបច្ចិមប្រទេសនៅមាត់សមុទ្រ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តារាស្រី ដួង ម៉ានិច្ច បានទម្លាក់ចោលការងារសិល្បៈទាំងស្រុង ដោយស្វាមីភរិយាគូនេះបានដឹកដៃគ្នាដើរលើផ្លូវព្រះធម៌រកភាពស្ងប់។
ដ្បិតជីវិតមិនហាយសូហ៊ឺហាដូចពីមុនក៏ពិតមែន តែ ដួង ម៉ានិច្ច មានចិត្តជ្រះថ្លាខ្លាំង និងហ៊ានលះបង់បូជាសក់ក្នុងផ្លូវព្រះធម៌មិនស្ដាយ ជាហេតុធ្វើឱ្យនាងឃ្លាតឆ្ងាយពីអាជីពសិល្បៈទាំងស្រុងតែម្ដង សូម្បីជំនួញផ្ទាល់ខ្លួនរបស់នាងក៏គ្មានអ្វីផុសផុលដូចពីមុនដែរ។ ពោលគឺនាងជ្រើសរើសយកផ្លូវព្រះធម៌ ដើម្បីភាពស្ងប់សុខផ្លូវចិត្ត និងប្រើប្រាស់ជីវិតជាបុព្វជិតយ៉ាងសាមញ្ញតែម្ដង។
ចុងក្រោយបំផុតនេះ គេបានប្រទះឃើញវីដេអូដែល ដួង ម៉ានិច្ច ដើរតាមព្រះសង្ឃបិណ្ឌបាតនៅតាមផ្ទះ តាមផ្សារ យ៉ាងសាមញ្ញជាទីបំផុត ធ្វើឱ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរទឹកចិត្តដ៏ធំធេងរបស់នាងដែលសុខចិត្តលះបង់ជីវិតហាយសូរបែបស៊ីវិល័យ ស្រីស្អាត ដើម្បីដើរផ្លូវព្រះធម៌ ជាមួយស្វាមី ខណៈស្វាមីរបស់នាងបានសម្រេចចិត្តបួសម្តងហើយម្តងទៀត ហើយលើកចុងក្រោយនេះ គឺមិនទាន់មានតម្រុយក្នុងការសឹកវិញនោះឡើយ។
គេពុំដឹងថា អនាគតទៅ ដួង ម៉ានិច្ច និងស្វាមី អាចនឹងត្រឡប់មករកអាជីពជាសិល្បករវិញឬយ៉ាងណានោះឡើយ ប៉ុន្តែពេលនេះប្ដីប្រពន្ធទាំងពីរកំពុងសប្បាយចិត្តដើរលើផ្លូវព្រះធម៌ ដោយចំណាយពេល រៀនសូត្រ ធ្វើបុណ្យ ដាក់ទានក្នុងព្រះពុទ្ធសាសនាជាហូរហែ៕