National
3 June 2026 9:48 AM• 13 hours ago• Lim_Rothanaksambath
កម្ពុជាស្នើអាពាហ៍ពិពាហ៍ខ្មែរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ក្រសួងវប្បធម៌ ប្រកាសសមាសភាពក្រុមការងារអន្តរក្រសួងជំរុញប្រសិទ្ធភាព

ជាការពិត កម្ពុជាបានរៀបចំបញ្ជូនឯកសារពាក់ព័ន្ធនឹង «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ទៅលេខាធិការដ្ឋានរបស់គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី (ICH) ដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ កន្លងមក លោក ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ ធ្លាប់បានឱ្យដឹងថា មកដល់ពេលនេះ ដំណើរការចុះបញ្ជីប្រព្រឹត្តត្រឹមត្រូវតាមនីតិវិធី និងស្ថិតក្នុងដំណាក់កាលពិនិត្យ វាយតម្លៃពីស្ថាប័នជំនាញរបស់ ICH ដោយការពិនិត្យចុះបញ្ជីអាចនឹងធ្វើឡើងនៅចុងឆ្នាំ២០២៦។
តាមការវាយតម្លៃរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការពិនិត្យចុះបញ្ជីជាក់ស្ដែង អាចនឹងធ្វើឡើងនៅដំណាច់ឆ្នាំ២០២៦ ខាងមុខ។ ស្របជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីប្រកាសសមាសភាព តួនាទី និងភារកិច្ចរបស់ក្រុមការងារអន្តរក្រសួង សម្រាប់ពិនិត្យ និងវាយតម្លៃលើឯកសារស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌចម្រុះ ក្នុងបញ្ជីត្រៀមរបស់អង្គការយូណេស្កូ កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានពិភាក្សាលើយន្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំ និងវាយតម្លៃឯកសារស្នើសុំចុះបញ្ជីត្រៀមរបស់អង្គការយូណេស្កូឱ្យមានគុណភាព ប្រសិទ្ធភាព និងស្របតាមស្តង់ដារអន្តរជាតិ។
គួររំលឹកឱ្យដឹងផងដែរថា អង្គការសិក្សាវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌ ហៅកាត់ថា យូណេស្កូ (UNESCO) គឺជាផ្នែកមួយនៃអង្គការសហប្រជាជាតិ (United Nations)។ អង្គការនេះបង្កើតឡើងក្នុងគោលបំណងបង្រួបបង្រួមឱ្យមានសន្តិភាព ស្ថេរភាព ដោយលើកតម្កើងឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ជាពិសេសការគោរពជាសកល ដើម្បីឱ្យមានយុត្តិធម៌ មានការគោរពច្បាប់ និងសិទ្ធិមនុស្ស និងបានបង្កើតកម្មវិធី និងគណៈកម្មាធិការមួយចំនួនដើម្បីលើកកម្ពស់ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ដែលក្នុងនោះរួមមាន៖ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី កម្មវិធីស្មារតីនៃការចងចាំពិភពលោក ឋបនីយជីវមណ្ឌល ជាដើម។
ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ នៅថ្ងៃទី៣ កក្កដា ១៩៥១ ដោយគិតមកទល់ឆ្នាំ២០២៦ រយៈពេល ៧៥ឆ្នាំហើយ។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌរូបី ចំនួន ៤, សម្បត្តិបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកមិនអាចកាត់ថ្លៃបានដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា៕