National
3 June 2026 5:57 AM• 17 hours ago• Lim_Rothanaksambath
រដ្ឋាភិបាលគ្មានផែនការបន្ថយចំណាយវិស័យអប់រំ និងសុខាភិបាល ទោះបីចំណាយវិស័យការពារជាតិកើនឡើង ព្រោះសង្គ្រាមព្រំដែន

ក្នុងពិធី «សម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា» នាព្រឹកថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការបែងចែកថវិកាជាតិ និងខ្ទង់ចំណាយលើវិស័យជាច្រើន។
ក្នុងនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានផែនការកាត់បន្ថយការចំណាយលើវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីយកទៅបំពេញឱ្យវិស័យការពារជាតិ ដែលកំពុងមានតម្រូវការខ្ពស់ ដោយសារតែបញ្ហាសង្គ្រាមព្រំដែនផ្លូវគោកកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥នោះទេ។ សម្តេច រម្លឹកឡើងថា ទោះបីឆ្នាំ២០២៥ កម្ពុជាមានសង្គ្រាម វិស័យការពារជាតិត្រូវការលុយច្រើន ក៏រដ្ឋាភិបាលនៅតែបង្កើនកញ្ចប់ថវិកាសម្រាប់ចំណាយទៅលើវិស័យសុខាភិបាល និងអប់រំនៅឆ្នាំ២០២៦ និងបន្តកើនឡើង នៅឆ្នាំ២០២៧-២០២៩។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់ក្នុងការធ្វើទំនើបកម្មវិស័យការពារជាតិ សន្តិសុខ វិស័យអប់រំ និងសុខាភិបាល ដែលសុទ្ធតែជាវិស័យសំខាន់ ហើយការពង្រឹងលើវិស័យការពារជាតិ គឺត្រូវវិនិយោគទៅលើមនុស្ស ហើយក្នុងនោះការវិនិយោគលើវិស័យអប់រំ និងសុខាភិបាលនេះ គឺជាការពង្រឹងលើវិស័យការពារជាតិយូរអង្វែង៕

ពីសារព័ត៌មាន៖ The Khmer Daily Network