The Khmer Daily Network Logo

National

3 June 2026 5:46 AM17 hours agoLim_Rothanaksambath

អស់ផ្លូវតាមតុលាការ អស់ដំណោះស្រាយ៖ យោធាថៃវាយប្រហារតាមព្រំដែនជាថ្មី

អស់ផ្លូវតាមតុលាការ អស់ដំណោះស្រាយ៖ យោធាថៃវាយប្រហារតាមព្រំដែនជាថ្មី
នៅម៉ោង ៩:៤៥ ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦
ព្រំដែនកម្ពុជា-ថៃ – នៅពេលដែលអំណះអំណាងតាមផ្លូវច្បាប់ត្រូវបរាជ័យ នៅពេលដែលការអំពាវនាវតាមផ្លូវការទូតមិនមានប្រសិទ្ធភាព និងនៅពេលដែលការផ្សះផ្សាអន្តរជាតិខិតជិតចូលមកដល់ តើមានអ្វីនៅសេសសល់សម្រាប់រដ្ឋាភិបាលថៃដែលកំពុងទាល់ច្រក? សម្រាប់ប្រទេសថៃ ចម្លើយហាក់ដូចជាការបញ្ជូនកងទ័ពទៅកាន់ព្រំដែនច្រើនជាង។


នៅម៉ោង ៩:៤៥ ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ភស្តុតាងវីដេអូបានបង្ហាញពីកងកម្លាំងយោធាថៃដែលបានឆ្លងចូលមកក្នុងដែនបូរណភាពទឹកដីកម្ពុជា។ នេះគឺជាការញុះញង់តាមព្រំដែនចុងក្រោយបង្អស់ ក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់ ដែលបានក្លាយជាទម្លាប់ដ៏គួរឱ្យព្រួយបារម្ភ។ កម្ពុជាបានប្រកាសថា ខ្លួននឹងការពារបូរណភាពទឹកដីរបស់ខ្លួនតាមច្បាប់អន្តរជាតិ។


បើយើងនិយាយ បកក្រោយកាលពី ១២ ខែមុន។ ចាប់តាំងពីបទឈប់បាញ់ក្នុងខែកក្កដា ឆ្នាំ២០២៥ ភាពដដែលៗបានលេចឡើង ដែលវាហាក់ដូចជា រឿងកំប្លែង ប្រសិនបើការភ្នាល់នោះ មិនមែនជាអាយុជីវិតមនុស្ស។ រាល់ពេលដែលប្រទេសថៃយល់ព្រមលើសន្តិភាព ថៃតែងតែបង្កើតលេសយ៉ាងឆាប់រហ័ស ដើម្បីរំលោភបំពានសន្តិភាពនោះវិញ។


បន្ទាប់ពីកិច្ចព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា នៅជិតប្រាសាទព្រះវិហារ ថៃបានរង់ចាំត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះ មុនពេលអះអាងថា មានទាហាន ៣ នាក់បានដើរជាន់មីន។


ក្រោយមក លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្រកាន់ខ្ជាប់នូវអនុសញ្ញាអូតាវ៉ា មិនដាក់មីនថ្មីនោះឡើយ។ មីន ដែលទាហានថៃដើរជាន់នោះ គឺមីនសំណល់ពីសង្គ្រាម ក្នុងតំបន់ចម្ការមីនចាស់ក្នុងទឹកដីកម្ពុជា។
បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ថៃរក្សាបានតែ ១៥ ថ្ងៃប៉ុណ្ណោះ មុនពេលបង្កការភ្ញាក់ផ្អើលម្តងទៀត។ នាយករដ្ឋមន្ត្រី អាណុទីន (Anutin) បានព្យួរកិច្ចព្រមព្រៀងនោះភ្លាមៗ។ ការញុះញង់នៅថ្ងៃទី២ ខែមិថុនា នេះ ក៏ដើរតាមយុទ្ធសាស្ត្រដដែល៖ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង រង់ចាំពីរបីថ្ងៃ រកបញ្ហាថ្មីមកទម្លាក់កំហុសលើកម្ពុជា ហើយធ្វើវាឡើងដដែរៗ។


ការឈ្លានពានចុងក្រោយនេះ មិនមែនជារឿងចៃដន្យនោះទេ។ កាលពីថ្ងៃទី១ ខែមិថុនា សាស្ត្រាចារ្យថៃ គឺលោក Surachart Bamrungsuk បានចេញផ្សាយលិខិតជាសាធារណៈ ដែលធ្វើឱ្យរដ្ឋាភិបាលថៃមានការលំបាកក្នុងការអាន។ សាររបស់លោក គឺពិតជាត្រង់ៗ និងផ្អែកលើការពិត។


ការបដិសេធរបស់លោក អាណុទីន ចំពោះផែនទីខ្នាត ១:២០០.០០០ របស់អាណានិគមបារាំង គឺជាទង្វើដែលមិនអាចការពារបានតាមផ្លូវច្បាប់។ ផែនទីនេះ ត្រូវបានយោងយ៉ាងរឹងមាំនៅក្នុងសន្ធិសញ្ញាឆ្នាំ ១៩០៤ និង ១៩០៧។ ចំណែក ផែនទីយោធាខ្នាត ១:៥០.០០០ ដែលថៃធ្វើឡើងដោយខ្លួនឯង មានសរសេរចំណុចបញ្ជាក់ថា "មិនប្រាកដថា ជាផ្លូវការ" នោះទេ។ គ្មានតុលាការអន្តរជាតិណា នឹងយកវាមកពិចារណាឡើយ។


លោក Surachart បានរំលឹក លោក អាណុទីន អំពីអ្វីដែលបានកើតឡើងកាលពីលើកមុន នៅពេលដែលមេដឹកនាំថៃព្យាយាមធ្វើបែបនេះ។ អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានដឹកនាំតាំងពីឆ្នាំ១៩៥៩ - ១៩៦៣ លោក Sarit Thanarat បានពឹងផ្អែកលើផែនទីឯកតោភាគីរបស់ថៃ ហើយចុងក្រោយបានចាញ់ក្តីប្រាសាទព្រះវិហារនៅតុលាការពិភពលោក។ លោកសាស្ត្រាចារ្យ បានព្រមានថា ប្រវត្តិសាស្ត្រកំពុងត្រៀមនឹងកើតឡើងជាថ្មីម្តងទៀត។


បន្ទាប់មក នៅថ្ងៃបន្ទាប់ កម្ពុជាក៏បានចាប់ផ្តើមចំណាត់ការរបស់ខ្លួន។ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) ក្នុងការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ។


ខណៈពេលដែលកម្ពុជាកំពុងវាយសម្រុកតាមផ្លូវច្បាប់ ថៃបែរជាស្ថិតក្នុងស្ថានភាពស្រឡាំងកាំង។ ខណៈការឆ្លើយតបរបស់ លោក អាណុទីន គួរឱ្យកត់សម្គាល់ណាស់។ លោកអះអាងថា លោកមិនទាន់ទទួលបានព័ត៌មាន លោកមិនបានដឹងពីបញ្ហាអ្វីទាំងអស់ ហើយលោកនៅតែជម្នះថា "ថៃ មិនចាំបាច់ផ្លាស់ប្តូរទិសដៅ" នោះទេ។


យោងតាមច្បាប់ UNCLOS ប្រទេសថៃមានពេល ២១ ថ្ងៃដើម្បីតែងតាំងអ្នកសម្របសម្រួល។ នាយករដ្ឋមន្ត្រីថៃរូបនេះនិយាយថា មិនទាន់មានការកំណត់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែច្បាប់អន្តរជាតិមិនយល់ស្របឡើយ។
ខណៈពេលដែលរឿងភាគផ្លូវច្បាប់កំពុងបន្ត កងកម្លាំងថៃបានមមាញឹកក្នុងការសាងសង់ ព្រះពុទ្ធបដិមា នៅលើដែនដីរបស់កម្ពុជា ដែលកងព័ទថៃកំពុងកាន់កាប់ដោយខុសច្បាប់។


នៅលើទឹកដីកម្ពុជាដែលត្រូវបានកាន់កាប់ដោយខុសច្បាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ ថៃបានដំឡើងរូបសំណាកព្រះពុទ្ធចំនួន ៣៦ អង្គ និងដងទង់ជាតិចំនួនពីរ។ សារនេះ គឺមិនមានភាពស្រពិចស្រពិលឡើយ៖ ការបោះបង្គោលសាសនា បង្ហូតទង់ជាតិ ហើយធ្វើពុតថា ការឈ្លានពាន គឺជាការប្រតិបត្តិសាសនា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបកស្រាយចំៗថា៖ "កម្ពុជាមិនទទួលស្គាល់បន្ទាត់ព្រំដែនណាមួយដែលបង្កើតឡើងការប្រើកម្លាំងបាយនោះឡើយ"។
នៅពីក្រោយការញុះញង់ និងល្បែងផ្លូវច្បាប់ទាំងនេះ ប្រាកដណាស់ គឺប្រជាជនកំពុងតែរងទុក្ខវេទនា។ ប្រជាជនកម្ពុជាជិត ៣០.០០០ នាក់ ដែលត្រូវជម្លៀសខ្លួន នៅតែមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ។ សាលារៀនចំនួន ៨ និងមន្ទីរពេទ្យចំនួន ៥ ក្នុងខេត្តឧត្តរមានជ័យ នៅតែបន្តបិទទ្វារ។


ការឈប់បាញ់អាចនឹងនៅមាន ប៉ុន្តែជីវភាពរស់នៅរបស់ប្រជាជនមិនអាចត្រឡប់ទៅរកភាពធម្មតាវិញឡើយ។ សូម្បីតែសំឡេងពីខាងក្នុងប្រទេសថៃ ក៏បានងាកមកប្រឆាំងនឹងរដ្ឋាភិបាលខ្លួនឯងដែរ។ អ្នកសារព័ត៌មានជើងចាស់របស់សារព័ត៌មាន Koasod ថៃ លោក Pravit Rojanaphruk បានហៅការដាក់រូបសំណាកព្រះពុទ្ធនៅតាមព្រំដែនថា ជាទង្វើ "មិនចាំបាច់ និងមិនទាន់គ្រប់លក្ខណៈសម្បត្តិ"។ ហើយ កាសែត Bangkok Post បានរាយការណ៍ថា ការបិទច្រកព្រំដែនកំពុងធ្វើឱ្យថៃខាតបង់ថវិកា ៤០០ លានបាតក្នុងមួយថ្ងៃៗ ខណៈដែលវៀតណាមកំពុងដណ្តើមយកទីផ្សារដែលធ្លាប់ជារបស់ថៃដោយស្ងាត់ៗ។


គ្មានប្រទេសណាមួយនៅលើលោកនេះ ដែលជឿថា ខ្លួនអាចគូសខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសជិតខាងដោយឯកតោភាគីបាននោះទេ។ មានតែប្រទេសថៃប៉ុណ្ណោះ ដែលហ៊ានធ្វើទង្វើរអស់ទាំងនេះ ដោយគ្មានភាពខ្មាស់អៀន។


ការញុះញង់នៅថ្ងៃទី២ ខែមិថុនា មិនមែនជារឿងលើកលែងនោះទេ ប៉ុន្តែវាគឺជាវគ្គចុងក្រោយនៃបទចម្រៀងចាស់ដដែល។ សំណួរមិនមែនសួរថា តើថៃអាចសរសេរប្រវត្តិសាស្ត្រឡើងវិញបានឬទេ ព្រោះពួកគេមិនអាចធ្វើបានឡើយ។ សំណួរពិតប្រាកដគឺថា តើនឹងមានការញុះញង់ប៉ុន្មានដងទៀត មុនពេលថៃទទួលយកការពិតនោះ។ រហូតដល់ពេលនោះ ឧត្តមសេនីយ៍ថៃ នឹងនៅតែបន្តយកលេសឡើងភ្នំ ព្រោះពួកគេគ្មានកន្លែងណាផ្សេងសម្រាប់ទៅទៀតឡើយ៕

ពីសារព័ត៌មាន៖ The Khmer Daily Network
Visible metadata/watermark in the image: Device: OPPO A77s; displayed location: Tambon Dom Pradit; displayed timestamp: 2026.06.02 09:45
Visible metadata/watermark in the image: Device: OPPO A77s; displayed location: Tambon Dom Pradit; displayed timestamp: 2026.06.02 09:45
End image 2
1780465578 6a1fbfaa76716 0
End image 3
1780465578 6a1fbfaaad3bc 0