The Khmer Daily Network Logo
National
29 May 2026 6:14 AM1 day agoLim_Rothanaksambath

ស្ថានទូតកម្ពុជានៅកូរ៉េ ជំរុញកូនប្រុស ព្រាប សុវត្ថិ ឱ្យបង្ហាញសិល្បៈចម្រៀងរវាងកម្ពុជា-កូរ៉េ ឱ្យច្រើនជាងមុន

ជារឿងដ៏គួរឱ្យរំភើបដែល លោក សុវត្ថិ មុនីនាគ (N’ John) កូនប្រុសរបស់កំពូលតារាចម្រៀងជួរមុខលំដាប់ប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ត្រូវបានគេអញ្ជើញឱ្យចូលរួមសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីរួមគ្នាជាមួយតារាចម្រៀង K-pop នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅប្រទេសកូរ៉េ) ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ លោក សុវត្ថិ មុនីនាគ (N’ John) ជាកំពូលតារាចម្រៀងខ្មែរដែលពូកែទាំងក្បាច់រាំ និងលេងហ្គីតា ប្រចាំផលិតកម្ម Circa 13 Music របស់សហរដ្ឋអាមេរិក។

ក្នុងឱកាសនៃជំនួប លោក Pete Dinero អ្នកគ្រប់គ្រងក្រុមហ៊ុន Circa 13 Music បានជម្រាបឯកឧត្តមឯកអគ្គរាជទូតថា នេះជាលើកទី១ ដែលក្រុមរបស់លោកបានមកសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៅទីក្រុងសេអ៊ូល។ លោកបន្តថា ក្រោយការសម្តែងថ្ងៃនេះ ក្រុមហ៊ុនរបស់លោកនឹងបន្តកិច្ចសហការកាន់តែល្អជាមួយក្រុមហ៊ុនសិល្បៈកម្សាន្តរបស់កូរ៉េ ដើម្បីឱ្យលោក N’ John មានឱកាសសម្តែងកាន់តែច្រើននៅប្រទេសកូរ៉េ ដោយសាររូបលោកមានមហិច្ឆតាចង់ជំរុញប្រជាប្រិយភាពរបស់លោក N’ John ឱ្យកាន់តែល្បីល្បាញ ក្នុងទឹកដីនៃប្រទេសកូរ៉េ និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានោះផងដែរ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវមោទកភាពដែលបានឃើញតារាចម្រៀងខ្មែរឡើងសម្តែងលើឆាកអន្តរជាតិ។ ឯកឧត្តមសង្ឃឹមថាលោក N’ John នឹងអាចធ្វើការសហការជាមួយស្ថានទូត ក្នុងការចូលរួមសម្តែងក្នុងកម្មវិធីធំៗរបស់ស្ថានទូត ដើម្បីឱ្យបងប្អូនខ្មែរបានជួប និងទស្សនាការសម្តែងរបស់លោក។

ឯកឧត្តមក៏បានជម្រាបលោក N’ John ថាឆ្នាំក្រោយជាឆ្នាំពិសេសនៃទំនាក់ទំនងការទូតគម្រប់ខួប ៣០ឆ្នាំ រវាងប្រទេសកម្ពុជា-កូរ៉េ ឯកឧត្តមចង់ឱ្យមានការបង្ហាញអំពីសិល្បៈចម្រៀងរួមគ្នារវាងកម្ពុជា-កូរ៉េ ដែលបញ្ចូលនូវវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីឱ្យបណ្តាអង្គទូត និងភ្ញៀវបរទេសបានទស្សនា និងស្គាល់កាន់តែច្រើនអំពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា៕
លោក សុវត្ថិ មុនីនាគ (N’ John) / ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅប្រទេសកូរ៉េ)/ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ