The Khmer Daily Network Logo
National
29 May 2026 3:53 AM1 day agoLim_Rothanaksambath

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ច្រានចោលព័ត៌មានរបស់គេហទំព័រមួយចំនួន ជាព័ត៌មានមិនពិត!

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ច្រានចោលព័ត៌មានរបស់គេហទំព័រមួយចំនួន ជាព័ត៌មានមិនពិត!

សេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានមិនពិត របស់គេហទំព័រមួយចំនួនដែលមានអាសយដ្ឋាន

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែឧសភានេះ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានមិនពិត របស់គេហទំព័រមួយចំនួនដែលមានអាសយដ្ឋាន https://campaigneronline.com និងhttp://www.newsghana.com ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានដែលនិយាយថា “Cambodia Orders Africans with Expired Immigration Waivers to Leave by May 31, 2026” (កម្ពុជា សម្រេចឱ្យជនជាតិអាហ្វ្រិកដែលមានការអនុញ្ញាតផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦)។


អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រទាំងនោះ គឺពុំមែនជាព័ត៌មានពិតឡើយ។


ដូច្នេះ ដើម្បីទទួលបាននូវព័ត៌មានផ្លូវការ សូមសាធារណជន ជាតិ និងអន្តរជាតិ អាចចូលមើលព័ត៌មាននៅក្នុងគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានអាសយដ្ឋាន: www.immigration.gov.kh ឬសាកសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ Hot-Line: (+855) 78 38 66 99 ៕
ប្រភព និងរូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ

ប្រភព និងរូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ

ប្រភព និងរូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ

ប្រភព និងរូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ