The Khmer Daily Network Logo
National
28 May 2026 6:45 AM1 hour agoLim_Rothanaksambath

កម្ពុជា-វៀតណាម ប្រើវេទិកា «សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២៦» ជាស្ពានរឹតចំណងមិត្តភាព និងស្មារតីអ្នកជិតខាងល្អ

កម្ពុជា-វៀតណាម ប្រើវេទិកា «សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២៦» ជាស្ពានរឹតចំណងមិត្តភាព និងស្មារតីអ្នកជិតខាងល្អ

ព្រឹត្តិការណ៍បើកសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦

ព្រឹត្តិការណ៍បើកសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលមហោស្រពសន្និសីទចតុម្មុខ។

«ព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦» នឹងរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងព្រឹត្តិការណ៍បើកសប្ដាហ៍វប្បធម៌វៀតណាមឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងថា រយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជា និងវៀតណាមតែងតែមានទំនាក់ទំនងក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងយោគយល់គ្នាខ្ពស់។ ការរឹតចំណងមិត្តភាពតាមរយៈការអនុវត្តកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្តីពីវប្បធម៌ និងសិល្បៈ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះគ្រប់តួអង្គទាំងអស់ ទាំងថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី របស់ប្រទេសទាំងពីរ ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌ ប្រកបដោយជោគជ័យ និងមិនដែលអាក់ខាន។

មុនឈានដល់ការរៀបចំព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបលោកជំទាវ TRINH THI THUY អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជួបសម្ដែងការគួរសម និងពិភាក្សាការងារផងដែរ។

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការនាពេលកន្លងមកទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌអាស៊ាន ក៏ដូចជាក្របខណ្ឌពហុភាគី។ បន្ថែមពីនេះភាគីទាំងពីរ នឹងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគតក្នុងគោលដៅពង្រឹង និងលើកកម្ពស់វិស័យវប្បធម៌រវាងប្រទេសទាំងពីរឱ្យបានកាន់តែស៊ីជម្រៅថែមទៀត៕
«ព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦» នឹងរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ