International
4 June 2026 2:57 AM• 1 hour ago• Lim_Rothanaksambath
កូនប្រុសច្បងជនជាតិខ្មែររបស់ Angelina Jolie សម្រេចចិត្តបោះបង់ឈ្មោះ Pitt ចេញពីនាមត្រកូលក្នុងវ័យ ២៤ឆ្នាំ

សារព័ត៌មាន Daily Mail កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ការបាត់បង់ដ៏ឈឺចាប់ចុងក្រោយរបស់ Brad Pitt ខណៈកូនប្រុស Maddox អាយុ 24 ឆ្នាំ សម្រេចដកនាមត្រកូលរបស់ឪពុកចេញ បន្ទាប់ពីបងប្អូនផ្សេងទៀតជាមួយអតីតភរិយា Angelina Jolie ក៏បានធ្វើដូចគ្នា»។
ក្នុងអត្ថបទរបស់ Daily Mail បានបញ្ជាក់ឱ្យដឹងថា កូនប្រុសច្បងជនជាតិខ្មែររបស់ Brad Pitt និង Angelina Jolie គឺ Maddox Jolie-Pitt អាយុ 24 ឆ្នាំ បានស្នើសុំដកពាក្យ “Pitt” ចេញពីនាមត្រកូលរតាមផ្លូវច្បាប់ កាលពីថ្ងៃព្រហស្បតិ៍ ដោយប្ដូរឈ្មោះពេញរបស់គាត់ទៅជា “Maddox Chivan Jolie” និងបានបញ្ជាក់មូលហេតុថា «ជារឿងផ្ទាល់ខ្លួន»។
មែនទែនទៅ Maddox បានឈប់ប្រើនាមត្រកូលនេះ ក្នុងលក្ខណៈមិនផ្លូវការតាំងពីខែកុម្ភៈមកម្ល៉េះ នៅពេលដែលឈ្មោះរបស់លោកត្រូវបានបង្ហាញក្នុងតារាងឈ្មោះចុងក្រោយ (End Credits) នៃភាពយន្ត Couture របស់អ្នកម្តាយ Angelina Jolie ដោយមានត្រឹមពាក្យថា “Maddox Jolie” ជំនួសឱ្យឈ្មោះពីមុន “Maddox Jolie-Pitt”។
យ៉ាងណាមិញ កូនច្បងក្នុងចំណោមបងប្អូនទាំង ៦នាក់ របស់អតីតស្វាមីភរិយាតារាសម្ដែងហូលីវូដនេះ មិនមែនជាកូនដំបូងដែលបានកាត់ឈ្មោះឪពុកចេញពីនាមត្រកូលនោះទេ។ ប៉ុន្តែ Maddox បានសម្រេចចិត្តកាត់ឈ្មោះឪពុកចេញពីនាមត្រកូល បន្ទាប់ពីប្អូនស្រីរបស់លោក គឺ Shiloh អាយុ 20 ឆ្នាំ បានប្ដូរឈ្មោះតាមផ្លូវច្បាប់ពី Shiloh Nouvel Jolie-Pitt មកជា Shiloh Jolie កាលពីឆ្នាំមុន ដោយមេធាវីតំណាងរបស់នាងបានប្រាប់ទស្សនាវដ្តី People ថា Shiloh បានធ្វើការសម្រេចចិត្តដោយឯករាជ្យ និងមានសារៈសំខាន់បំផុត បន្ទាប់ពីបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏ឈឺចាប់។
ចំណែក ប្អូនស្រីផ្សេងទៀតរបស់ Maddox គឺ Zahara អាយុ 21 ឆ្នាំ និង Vivienne អាយុ 17 ឆ្នាំ ក៏បានឈប់ប្រើនាមត្រកូល Pitt ដោយមិនផ្លូវការផងដែរ។
សូមជម្រាបដែរថា តារាភាពយន្តហូលីវូដ Brad Pitt និង Angelina Jolie បានទាក់ទងមើលចិត្តគ្នាតាំងតែពីឆ្នាំ ២០០៥ មុននឹងរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១៤។ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅលើយន្តហោះឯកជន នៅឆ្នាំ២០១៦ Angelina Jolie បានដាក់ពាក្យលែងលះ ដោយជម្លោះផ្លូវច្បាប់នេះបានអូសបន្លាយអស់ពេល ៨ ឆ្នាំ មុននឹង Brad Pitt និង Angelina Jolie បានលែងលះដាច់ស្រេចនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ ។
នេះជាការប៉ះទង្គិចផ្លូវចិត្តមួយទៀតសម្រាប់ម្ចាស់ពាន Oscar រូបនេះ ដែលត្រូវបានគេរាយការណ៍ថាបានឃ្លាតឆ្ងាយពីកូនៗរបស់ខ្លួនម្តងម្នាក់ៗ ខណៈកូនៗកាន់តែធំ កាន់តែមានសេរីភាពក្នុងការរស់នៅរៀងៗខ្លួន៕

ប្រភព៖ Daily Mail
ពីសារព័ត៌មាន៖ The Khmer Daily Network