National
8 June 2026 6:42 AM• 2 hours ago• Lim_Rothanaksambath
ឈាមជ័រកវីនិពន្ធជើងចាស់ គង្គ ប៊ុនឈឿន បង្ហាញក្តីបារម្ភចំពោះការបំប្លែងចម្រៀង AI ធ្វើឱ្យបាត់ទម្រង់ចម្រៀងដើម និងកម្មសិទ្ធិបញ្ញា

ភ្នំពេញ - ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦៖ ទំព័រហ្វេសប៊ុកផ្លូវការ គង្គ ប៊ុនឈឿន គ្រប់គ្រងដោយ លោកស្រី ប៊ុនឈឿន សូរីវិល័យ កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផលិតចម្រៀងបែបច្នៃប្រឌិតដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយបានយកបទចម្រៀងមរតកដើមទៅផលិតចម្រៀង AI ធ្វើឱ្យបាត់សភាពម្ចាស់បទម្ចាស់ដើម និងបាត់កម្មសិទ្ធិបញ្ញាទៀតផង។
លោកស្រី ប៊ុនឈឿន សូរីវិល័យ លើកឡើងថា «អ្នកនិពន្ធ AI ទាំងឡាយបើបានធ្វើ AI ហើយសុំធ្វើជាចម្រៀង AI ថ្មីតែម្តងទៅទាំងបទភ្លេងនិងទំនុកច្រៀង។ ហើយសូមកុំយកបទមរតកដើមទៅក្រឡៃដើម្បីឱ្យបាត់សភាពម្ចាស់បទម្ចាស់ដើមគេ ខ្លះដូរភាសាទៀត យកកម្រៃលើកម្លាំងញើសឈាមដែលគេមានស្រាប់ ធ្វើឱ្យបាត់តម្លៃហើយច្របូកច្របល់ពេញហ្នឹង បាត់អស់កម្មសិទ្ធិបញ្ញា»។
សំណេរលើទំព័រហ្វេសប៊ុក គង្គ ប៊ុនឈឿន
ឈាមជ័រកវីនិពន្ធជើងចាស់ដ៏ឆ្នើម គង្គ ប៊ុនឈឿន ស្នើឱ្យអ្នកនិពន្ធ AI គិតគូររឿងនេះឡើងវិញ ដោយចង់ឱ្យគ្រប់គ្នារក្សាសភាពមរតកដើម និងឱ្យតម្លៃទៅអ្នកនិពន្ធ និងអ្នកចម្រៀងដែលមានសមត្ថភាពពិតប្រាកដ និងជួយគាំទ្រនិងផ្តល់ការងារដល់បងប្អូនសិល្បករ តន្ត្រីកររបស់យើង។
ការបង្ហាញពីក្តីបារម្ភយ៉ាងដូច្នេះ ដោយសារលោកស្រីមើលឃើញពីភាពវឹកវរនៃការបំប្លែងបទចម្រៀងដើម មកជាទម្រង់ចម្រៀង AI តាមបែបសម័យឌីជីថលទំនើប តែការបំប្លែងនេះកំពុងធ្វើឱ្យប៉ះពាល់ដល់មរតកចម្រៀងដើមយ៉ាងខ្លាំងក្លា ពិសេសពាក់ព័ន្ធកម្មសិទ្ធិបញ្ញានៃស្នាដៃដែលអ្នកនិពន្ធ AI ភាគច្រើនតែងមើលរំលង។
ក្នុងនោះផងដែរ លោកស្រីក៏បានបញ្ជាក់ថា លោកស្រីមិនមែនប្រឆាំងសម័យ AI ទេ ព្រោះលោកស្រីផ្ទាល់ក៏ធ្លាប់សាកល្បងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI មកសរសេរចម្រៀងដូចគ្នា ដើម្បីបានដឹងពីភាពជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យទំនើប និងទុកគ្រាន់ស្តាប់កម្សាន្តតែប៉ុណ្ណោះ។
យ៉ាងណាមិញ លោកស្រីយល់ថា AI ព្រោះមិនមែនជាសមត្ថភាពពិត ១០០% ទេ ដូចនេះទើបសូមឱ្យអ្នកផលិតចម្រៀង AI ចូលរួមថែរក្សាមរតកចម្រៀងដើមរបស់ខ្មែរយើងឱ្យបានគ្រប់ៗគ្នា ចៀសវាងការបាត់បង់ទំនុកចម្រៀងដើម និងខ្លឹមអត្ថន័យ ដែលប្រាស់ចាកពីបទចម្រៀងដើមដែលជាស្នាដៃនិពន្ធរបស់កវីនិពន្ធខ្មែរយើងពីបុរាណ។
ក្តីកង្វល់ និងការទទូចសូមខាងលើនេះ មានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម រួមទាំងសិល្បករ-សិល្បការិនី ព្រោះគ្រប់គ្នាក៏មើលឃើញពីភាពអវិជ្ជមានមួយចំនួនកើតឡើងដោយសារបញ្ញាសិប្បនិម្មិត AI រាប់បញ្ចូលទាំងការបំប្លែងចម្រៀង AI និងការផលិតរឿង AI ជាដើម៕
លោកស្រី ប៊ុនឈឿន សូរីវិល័យ លើកឡើងថា «អ្នកនិពន្ធ AI ទាំងឡាយបើបានធ្វើ AI ហើយសុំធ្វើជាចម្រៀង AI ថ្មីតែម្តងទៅទាំងបទភ្លេងនិងទំនុកច្រៀង។ ហើយសូមកុំយកបទមរតកដើមទៅក្រឡៃដើម្បីឱ្យបាត់សភាពម្ចាស់បទម្ចាស់ដើមគេ ខ្លះដូរភាសាទៀត យកកម្រៃលើកម្លាំងញើសឈាមដែលគេមានស្រាប់ ធ្វើឱ្យបាត់តម្លៃហើយច្របូកច្របល់ពេញហ្នឹង បាត់អស់កម្មសិទ្ធិបញ្ញា»។
សំណេរលើទំព័រហ្វេសប៊ុក គង្គ ប៊ុនឈឿនឈាមជ័រកវីនិពន្ធជើងចាស់ដ៏ឆ្នើម គង្គ ប៊ុនឈឿន ស្នើឱ្យអ្នកនិពន្ធ AI គិតគូររឿងនេះឡើងវិញ ដោយចង់ឱ្យគ្រប់គ្នារក្សាសភាពមរតកដើម និងឱ្យតម្លៃទៅអ្នកនិពន្ធ និងអ្នកចម្រៀងដែលមានសមត្ថភាពពិតប្រាកដ និងជួយគាំទ្រនិងផ្តល់ការងារដល់បងប្អូនសិល្បករ តន្ត្រីកររបស់យើង។
ការបង្ហាញពីក្តីបារម្ភយ៉ាងដូច្នេះ ដោយសារលោកស្រីមើលឃើញពីភាពវឹកវរនៃការបំប្លែងបទចម្រៀងដើម មកជាទម្រង់ចម្រៀង AI តាមបែបសម័យឌីជីថលទំនើប តែការបំប្លែងនេះកំពុងធ្វើឱ្យប៉ះពាល់ដល់មរតកចម្រៀងដើមយ៉ាងខ្លាំងក្លា ពិសេសពាក់ព័ន្ធកម្មសិទ្ធិបញ្ញានៃស្នាដៃដែលអ្នកនិពន្ធ AI ភាគច្រើនតែងមើលរំលង។
ក្នុងនោះផងដែរ លោកស្រីក៏បានបញ្ជាក់ថា លោកស្រីមិនមែនប្រឆាំងសម័យ AI ទេ ព្រោះលោកស្រីផ្ទាល់ក៏ធ្លាប់សាកល្បងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI មកសរសេរចម្រៀងដូចគ្នា ដើម្បីបានដឹងពីភាពជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យទំនើប និងទុកគ្រាន់ស្តាប់កម្សាន្តតែប៉ុណ្ណោះ។
យ៉ាងណាមិញ លោកស្រីយល់ថា AI ព្រោះមិនមែនជាសមត្ថភាពពិត ១០០% ទេ ដូចនេះទើបសូមឱ្យអ្នកផលិតចម្រៀង AI ចូលរួមថែរក្សាមរតកចម្រៀងដើមរបស់ខ្មែរយើងឱ្យបានគ្រប់ៗគ្នា ចៀសវាងការបាត់បង់ទំនុកចម្រៀងដើម និងខ្លឹមអត្ថន័យ ដែលប្រាស់ចាកពីបទចម្រៀងដើមដែលជាស្នាដៃនិពន្ធរបស់កវីនិពន្ធខ្មែរយើងពីបុរាណ។
ក្តីកង្វល់ និងការទទូចសូមខាងលើនេះ មានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម រួមទាំងសិល្បករ-សិល្បការិនី ព្រោះគ្រប់គ្នាក៏មើលឃើញពីភាពអវិជ្ជមានមួយចំនួនកើតឡើងដោយសារបញ្ញាសិប្បនិម្មិត AI រាប់បញ្ចូលទាំងការបំប្លែងចម្រៀង AI និងការផលិតរឿង AI ជាដើម៕
ពីសារព័ត៌មាន៖ The Khmer Daily Network

