The Khmer Daily Network Logo
National
10 December 2025 4:33 AM2 months agoSotheavann Chhorn

អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរី ពិភពថ្មី ប្រកាសចូលរួមឧបត្ថម្ភ២លានដុល្លារ (១លានដល់កងទ័ពជួរមុខ និង១លានដុល្លារ ដល់ជនភៀសសឹក) តាមរយៈ សម្តេចតេជោ ហ៊ុន សែន

អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរី ពិភពថ្មី ប្រកាសចូលរួមឧបត្ថម្ភ២លានដុល្លារ (១លានដល់កងទ័ពជួរមុខ និង១លានដុល្លារ ដល់ជនភៀសសឹក) តាមរយៈ សម្តេចតេជោ ហ៊ុន សែន

Hong Piv

(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី បានប្រកាសចូលរួមឧបត្ថម្ភថវិការ ២,០០០,០០០ដុល្លារ (១លានដុល្លារ ដល់កងទ័ពជួរមុខ និង១លានដុល្លារ ដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន​ សែន។

ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕