The Khmer Daily Network Logo
National
10 December 2025 4:22 AM2 months agoSotheavann Chhorn

សម្តេចប៉ាប Leo លើកឡើងពីសារៈសំខាន់នៃតួនាទីរបស់អឺរ៉ុប ក្នុងការបញ្ចប់សង្រ្គាមអ៊ុយក្រែន

សម្តេចប៉ាប Leo លើកឡើងពីសារៈសំខាន់នៃតួនាទីរបស់អឺរ៉ុប ក្នុងការបញ្ចប់សង្រ្គាមអ៊ុយក្រែន

(រ៉ូម, អ៉ីតាលី)៖ សម្តេចប៉ាប Leo មានបន្ទូលថា អឺរ៉ុប ត្រូវតែដើរតួនាទីសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយព្រមានថាផែនការសន្តិភាពណាមួយក្រៅពីអឺរ៉ុប គឺមិនប្រាកដនិយមទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ ២០២៥។

សម្តេចប៉ាប បានអំពាវនាវដល់បណ្តាមេដឹកនាំអឺរ៉ុប ចាប់យកឱកាសធ្វើការរួមគ្នាដើម្បីសន្តិភាពដ៏ត្រឹមត្រូវ។ សម្តេចប៉ាប បានសង្កត់ធ្ងន់ថា «សង្រ្គាមនេះគឺនៅ​អឺរ៉ុប​។ ការ​ធានា​សន្តិសុខ​ត្រូវ​តែ​​ពាក់ព័ន្ធ​នឹង​អឺរ៉ុប។ ប្រទេសនៅអឺរ៉ុប ត្រូវជាផ្នែកមួយនៃការចរចាដើម្បីបញ្ចប់សង្គ្រាមជិត ៤ឆ្នាំមកនេះ»។

គួរបញ្ជាក់ថា សម្តេចប៉ាប បានជួបលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងទីក្រុងរ៉ូម នៃប្រទេសអ៉ីតាលី ចំពេលមានសម្ពាធរបស់សហរដ្ឋអាមេរិក ឱ្យទទួលយកផែនការសន្តិភាព៕